ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​មាន​ជើង​ចេះ​ដើរ

5 ឆ្នាំ មុន

ដើម The Socratea exorrhiza ប្រហែលជា​ដើមឈើ​ដែល​អាច​ចល័ត​ទី​បាន​តែ​មួយ​គត់​ក្នុង​លោក ។ ប្រព័ន្ធ​ស្មុគស្មាញ​នៃ​ឫសគល់​ប្រៀប​ដូច​ជា​ជើង​របស់​មនុស្ស​ជួយ​ឱ្យ​ដើម The Socratea exorrhiza…

ដើម The Socratea exorrhiza ប្រហែលជា​ដើមឈើ​ដែល​អាច​ចល័ត​ទី​បាន​តែ​មួយ​គត់​ក្នុង​លោក ។ ប្រព័ន្ធ​ស្មុគស្មាញ​នៃ​ឫសគល់​ប្រៀប​ដូច​ជា​ជើង​របស់​មនុស្ស​ជួយ​ឱ្យ​ដើម The Socratea exorrhiza អាច​ផ្លាស់​ទី​បាន​ទៅ​រក​កន្លែង​មាន​ពន្លឺព្រះអាទិត្យ​នៅ​រដូវ​ផ្លាស់​​​ប្តូរ​ម្តង​ៗ ។ Walking Tree ឬ​ដើមឈើ​ចេះ​ដើរ​អាច​រំកិល​ពី​២​ទៅ​៣​សង្ទីម៉ែត្រ​ក្នុង​១​ថ្ងៃ ឬ​២០​ម៉ែត្រ​ក្នុង​១​ឆ្នាំ ចំណែក​កម្ពស់​របស់​វា​វិញ ២៥​ម៉ែត្រ និង​មាន​អង្កត់ផ្ចិត​១២​សង្ទីម៉ែត្រ ។ម​គ្គុ​ទេ្ទ​សក៍​តំបន់​ព្រៃ​ក្នុង​ប្រទេស​អា​មេ​រិ​កឡា​ទី​ន ដូច​ជា​ប្រទេស​អេក្វាទ័រ​បាន​ប្រាប់​ដល់​អ្នកទេសចរ​ពី​ភាព​អស្ចារ្យ​របស់​ពូជ​ដើមឈើ The Socratea exorrhiza ។ ទស្សនៈ​ធម្មតា​​បំផុត​នៃ​រឿង​ដែល​ពួក​គេ​និយាយ​ទៅ​កាន់​អ្នកទេសចរ​នោះ គឺ​វា​ជា​ប្រភេទ​ដើម​ឈើ​ដែល​ដើរ យឺត​ៗ​ទៅ​រក​ពន្លឺព្រះអាទិត្យ​ដើម្បី​ដុះ​លូតលាស់​ឫស​ថ្មី ហើយ​ឫស​ចាស់​របស់​វា​នឹង​ងាប់​ជា​បន្តបន្ទាប់ ។ ឫស​មិនធម្មតា​របស់​វា​បំបែក​ចេញពី​ដើម​ដោយ​មាន​រាង​ដូច​ជើងមនុស្ស ហើយ​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​ថា​ដើមឈើ​មាន​ជើង ។លោក Peter Vrsansky ជីវ​វិទូ​នៃ​បណ្ឌិត្យសភា​ស្លូ​វា​គី​និយាយ​ថា នៅ​ពេល​ដី​ច្រោះ ដើម The Socratea exorrhiza នឹង​លូតលាស់​ឫសគល់​ថ្មី​អាច​រុក​ទៅ​ក្នុង​ដី​បាន​ជម្រៅ​២០​ម៉ែត្រ​​ឯណោះ ។ បន្ទាប់​មក​វា​មាន​សកម្មភាព យឺត​ៗ ខណៈ​ពេល​ដែល​ឫស​តាំងទី​នៅ​ដី​ថ្មី ហើយ​ដើម​វា​ក៏​ចាប់ផ្តើម​ពត់​កោង បន្តិច​ម្តង​ៗ ។ ចំណែក​ឫស ចាស់​ៗ​វិញ​ជ្រុះ​ចូល​ក្នុង​ខ្យល់ ។ ដំណើរការ​ទាំងមូល​សម្រាប់​ដើមឈើ​នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​គ្រាប់​គ្រាន់ និង​ដី​ថ្មី​មាន​ជីជាតិ​សម្រាប់​រស់នៅ​ឱ្យ​បាន​ពីរ​ទៅ​បី​ឆ្នាំ ។ដើម​ឈើ​ចេះ​ដើរ​នេះ​ក្លាយជា​ប្រធានបទ​ក្តៅ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ និង​ជីវ​វិទូ​ផ្សេង​ទៀត ដោយ​ពួក​គេ​បាន​លើក​អំណះអំណាង​ថា គ្មាន​ដើមឈើ​ណា​អាច​ផ្លាស់​ទី​បាន​ទេ ដរាបណា​មនុស្ស​មិន​ដក​វា ។ ទន្ទឹម​គ្នា​នេះ​ដែរ​យោង​តាម​អត្ថបទ​ចេញផ្សាយ​ដោយ​ព្រឹត្តិបត្រ Live Science នៅ​ឆ្នាំ​២០១២ សរសេរ​ថា «​ដើមឈើ​ដែល​ដើរ​រក​ពន្លឺព្រះអាទិត្យ​ជា​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍ ជា​រឿង​ចម្លែក​» ប៉ុន្តែ​វា​មិន​អាច​ផ្លាស់​ទី​បាន​ទេ វា​នឹង​នៅ​១​កន្លែង​ដែល​វា​ចាប់​ពន្លក​ដរាបណា​ទទួល​សម្ពាធ​ពី​កម្លាំង​ខ្យល់ និង​ពូថៅ​តែ​ប៉ុណ្ណោះ ។ ចំណែក​លោក Gerardo Avalos ជីវ​វិទូ និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ប្រទេស​កូ​ស្តា​រី​កា បាន​អះអាង​ថា ដើមឈើ​ចេះ​ដើរ​គ្រាន់តែ​ជា​ទេវ​កថា​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី ដើមឈើ​ចេះ​ដើរ​នៅ​តែ​បន្ត​ទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា​ប្រទេស​អេក្វាទ័រ​រៀង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ