ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​ៗ​ណាស់ ហើយ​ការងារ​សុចរិត​ក៏​មាន​ច្រើន​ដែរ​តែ​ហេតុ​អី​ទៅ​វិញ?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ពី​បទល្មើស​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​បន្ទប់​ជួល​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ពី​បទល្មើស​ជួញដូរ និង​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​បន្ទប់​ជួល​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ រួច​នាំ​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​មាន​ទី​១-​ឈ្មោះ ខូ​យ ចំ​រ៉ុ​ង ហៅ​ឡុ​ង ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២- ឈ្មោះ ស្មាន ម៉ាត់​លី ជនជាតិ​ខ្មែរឥស្លាម ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ដំ​ដែក​ផ្សារ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​ជួញដូរ​និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៣- ឈ្មោះ វឿ​ន សា​រ៉ា​ម ហៅ​រស្មី ភេទ​ស្រី មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វាល​សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៤- ឈ្មោះ ឡោក វី ភេទ​ប្រុស មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប (​រក្សា​ទុក​និង​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​ក្នុង​នោះ​ដកហូត​វត្ថុ​តាង​មាន​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​ ម្សៅ​មេ​តំ​ហ្វេរ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០១​កញ្ចប់ ស្មើនឹង​ទំងន់​០,៧​ក្រាម​(​ទំងន់​សុទ្ធ​) ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ