ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​មែន​! ហ៊ាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ប៉េអឹម​​លើ​ផ្ទៃ​ប្រទេស​ធ្វើ​រឿង​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា តុលាការយោធា​កាលពី​ថ្ងៃ​ទី​២៣ មិថុនា បាន​សម្រេច​ឃុំខ្លួន​ជនជាប់សង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ថា​បាន​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូល​ធ្វើ​កងរាជអាវុធហត្ថ​ដោយ​ខុសច្បាប់ ។   ជនសង្ស័យ​៦​នាក់​នោះ​រួម​មាន ៈ ១-​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា តុលាការយោធា​កាលពី​ថ្ងៃ​ទី​២៣ មិថុនា បាន​សម្រេច​ឃុំខ្លួន​ជនជាប់សង្ស័យ​៦​នាក់​ពាក់ព័ន្ធ​ថា​បាន​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូល​ធ្វើ​កងរាជអាវុធហត្ថ​ដោយ​ខុសច្បាប់ ។   ជនសង្ស័យ​៦​នាក់​នោះ​រួម​មាន ៈ ១-​ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​តាំងខ្លួន​ជា​ឧត្តមសេនីយ៍ត្រី​) ២-​ឈ្មោះ អ៊ូ ផ​ល្លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​តាំងខ្លួន​ជា​វរៈ​សេនី​ឯក​) ៣-​ឈ្មោះ ជិន សំ​រ៉ុ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​តាំងខ្លួន​ជា​វរៈសេនីយ៍ទោ​) ៤-​ឈ្មោះ គុំ សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​តាំងខ្លួន​ជា​វរៈសេនីយ៍ទោ​) ៥-​ឈ្មោះ ឡៅ ប៉ោ​ឃាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ (​តាំងខ្លួន​ជា​វរៈសេនីយ៍ទោ​) និង​៦-​ឈ្មោះ ជ្រឹង វិ​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​តាំងខ្លួន​ជា​វរៈ​សេនី​ត្រី​) ។ ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ជនសង្ស័យ​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​យកឈ្មោះ​លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូល​ធ្វើ​កម្លាំង​កងរាជអាវុធហត្ថ​ខុសច្បាប់ ។ នៅ​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ជនល្មើស​មួយ​ក្រុម​យកឈ្មោះ​ថ្នាក់ដឹកនាំ​កង​រាជ​អាវុធ​ផ្ទៃ​ប្រទេស ដើរ​ជ្រើសរើស​មនុស្ស​ឲ្យ​ធ្វើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ បន្ទាប់​មក​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​ជំនាញ​ស្នងការដ្ឋាន​យុត្តិធម៌​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ឧត្តម​ស​នី​យ៍​ទោ ម៉ែ​ន ហុង ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​​យោធា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ឡោម​ព័​ន្ឋ​លំនៅ​ដ្នា​ន​មួយ​កន្លែងផ្ទះ​លេខ​៨៩B ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ ។ ជា​លទ្ធផល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​៦​នាក់​ដូច​មានឈ្មោះ​ខាងលើ​ និង​បាន​ចាប់​យក​វត្ថុ​តាង​ពាក់ព័ន្ធ​បទល្មើស​ដូច​ជា ១-​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ចំនួន​២៤​កំ​ប្លេ​ ២-​ស​័ក្ត​ិ​ថ្នាក់​វរៈសេនីយ៍​ចំនួន​១៣​គូ ៣-​មេដាយ​ការងារ​ចំនួន​១៣​គ្រឿង ៤-​សិញ​រូប​ស្វា​ចំនួន​១៥​គ្រឿង ៥-​សិញ​អគ្គ​ចំនួន​១៦​គ្រឿង ៦-​សិញ​កងរាជអាវុធហត្ថ ចំនួន​១០​គូ ៧-​ស្លាក​ឈ្មោះ​ចំនួន​៧​ស្លាក ៨-​ម៉ាស៊ីន​ព្រី​ន​១​គ្រឿង កុំព្យូទ័រ​១​គ្រឿង ៩-​ត្រា​ឈ្មោះ និង​ត្រា​ផ្សេង​ៗ​ចំនួន​១១​ត្រា និង​១០-​ម៉ូតូ​ចំនួន​៣​គ្រឿង ។ ក្រោយ​ពី​ឃាត់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​មាន​គោលដៅ​ទុច្ចរិត បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ជ្រើសរើស​មនុស្ស​ឲ្យ​ចូល​បំរើ​កងរាជអាវុធហត្ថ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន ។ យោង​តាម​ចំលើយ និង​វុ​ត្ថ​តាង​ចាប់​យក​ជាក់ស្តែង ពាក់ព័ន្ធ​បទល្មើស​ដល់​អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​ហើយ ទើប​បានជា​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការយោធា ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តាម​នីតិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ