បើ​អ្នកមាន​ទម្លាប់​ទាំងនេះ អ្នក​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ពោះវៀន​ហើយ​


​រាជធានី​ភ្នំពេញ​៖ ជំងឺមហារីក​ពោះវៀន​កើតឡើង​ច្រើន​រហូត​ដល់​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៣​ នៃ​ប្រភេទ​មហារីក​ដែល​កើត​មាននៅ​​សហរ​ដ្ផ​អា​មេ​រិ​ក​។ គេ​ប៉ាន់​ប្រមាណ​ថា ​មាន​អ្នក​ជំងឺ​ប្រហែល​៥០ ៦៣០​នាក់​ស្លាប់​ក្នុង​ឆ្នាំ​២០១៨​ ដោយសារ​តែ​ជំងឺ​នេះ​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​កំឡុង​ឆ្នាំ​២០០៥​ដល់​២០១០ មាន​អត្រា​អ្នក​កើត​មហារីក​ពោះវៀន​រហូត​ដល់​៣៥៦​ករណី​បន្ថែម​ទៀត ដែល​ក្នុង​នោះ​អ្នកជំងឺ​ស្ទើរតែ​៣០% មាន​អាយុ​តិច​ជាង​៤០​ឆ្នាំ​នៅឡើយ​។ ការ​សិក្សា​បង្ហាញ​ថា មូលហេតុ​ទាំងនោះ​អាច​បណ្តាល​មក​ពី​បរិយាកាស​និង​ការ​រស់នៅ​ដែល​មាន​សារធាតុពុល និង​កត្តា​តំណពូជ​ដែល​មិន​អាច​កែប្រែ​ឬ​បង្ការ​បាន​ឡើយ​។ ការ​គ្រប់គ្រង​ទង្ង​ន់ របប​អាហារ និង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ជា​កត្តា​សំខាន់​បំផុត​ ដើម្បី​ចៀស​ផុត​ពី​ជំងឺមហារីក​ពោះវៀន​។ ខាងក្រោម​នេះ​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះ​វៀន​ដែល​អ្នក​អាច​បង្ការ​បាន​ ៖

១ – ការ​លើស​ទំងន់​ឬ​ការ​ធាត់​ជ្រុល​៖ វា​នឹង​ធ្វើ​ឲ​អ្នក​ប្រឈម​មុន​នឹង​ជំងឺមហារីក​ពោះវៀន​កាន់តែ​ខ្លាំង ជា​ពិសេស​ទៅ​លើ​បុរស​។​

២ – មិន​ធ្វើ​លំ​ហាត់ប្រាណ​

៣ – ប្រភេទ​អាហារ​មួយ​ចំនួន​៖ ដូច​ជា​សាច់​គោ សាច់​ជ្រូក សាច់​ចៀម ឬ​ថ្លើម​សត្វ hotdog ឬ​អាហារ​កែ​ថ្នៃ​ផ្សេង​ទៀត ប្រភេទ​អាហារ​អាំង​ឬ​ចៀន​ដែល​ខ្លោច​ជាដើម​ជា​ប្រភព​ដែល​បណ្តាល​ឲ​កើត​ជំ​ងឹ​មហារីក​ពោះវៀន​។​

៤ – ការ​ជក់បារី​៖ ការ​ជក់បារី​មិន​ត្រឹមតែ​ធ្វើ​ឲ​អ្នក​ប្រឈម​នឹង​ជំងឺមហារីក​សួត​ទេ​ថែម​ទាំង​ជំងឺមហារីក​ពោះវៀន​ផង​ដែរ​។​៥ – ការ​ញ៉ាំ​ស្រា​៖ ការ​ញ៉ាំ​ស្រា​ច្រើន​លើសប្រមាណ​នឹង​ធ្វើ​ឲ​អ្នក​ប្រឈម​មុខ​នឹង​កើត​មហារីក​ពោះវៀន​កាន់តែ​ខ្ពស់​។ តែ​អ្នក​អាច​ញ៉ាំ​ស្រា​បាន​១​កែវ​ក្នុង​១​ថ្ងៃ​សម្រាប់​មនុស្ស​ស្រី និង​រហូត​ដល់​២​កែវ​ក្នុង​១​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស ដែល​នេះ​អាច​កាត់​បន្ថយ​ជំងឺមហារីក​ផ្សេង​ៗ​បាន​ទៀត​ផង​។​

យ៉ាងណាមិញ មានការ​សិក្សា​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៧ នៅ​The American Journal of Pathology​បង្ហាញ​ថា​ប្រូ​ប៊ី​យ៉ូ​ទិ​ក​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការពារ​ជំងឺមហារីក​ពោះ​​វៀន​។​តួយ៉ាង​ក្នុង​ការ​ជ្រើស​យក ប្រូ​ប៊ី​យ៉ូ​ទិ​ក​ក្នុង​ការ​ប្រើប្រាស់ គួរ​មើលទៅ​លើ​បរិមាណ​ប្រូ​ប៊ី​យ៉ូ​ទិ​ក​នៅ​ក្នុង​ផលិតផល​មួយ​នោះ ដូចនេះ លោក​អ្នក​អាច​ជ្រើស​យក ខេ​ម ប្រូ​ប៊ី​យ៉ូ​ទិ​ក KEM PROBIOTICS យក​ទៅ​ប្រើប្រាស់ និង​ជា​ផលិតផល​ដែល​លោក​អ្នក​អាច​ជឿ​ទុកចិត្ត​បាន ។ សូម​ពិគ្រោះ​ជាមួយ​ឱសថការី ក្នុង​ការ​ប្រើប្រាស់ ដើម្បី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ។

​ប្រភព​៖ 1) American Cancer Society, 2) https://www.ncbi.nlm.nih.gov/pubmed/21790241, 3) medicalnewstoday.com

​ផលិតផល​៖ KEM PROBIOTICS

ប្រែ​សម្រួល​ដោយ​៖ flashsanté.info

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ