ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មិត្ត​រួម​ក្រុម​ប្រាប់​ពី​មូលហេតុ Messi ពិបាក​រក​គ្រាប់បាល់​នៅ World Cup

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប Barcelona ដែល​ពេល​នេះ លេង​ឲ្យ​ក្លិប​តោ​ខៀវ Chelsea បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប Barcelona ដែល​ពេល​នេះ លេង​ឲ្យ​ក្លិប​តោ​ខៀវ Chelsea បាន​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ Messi ពិបាក​រក​គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ ជាង​នៅ Barcelona​។

កីឡាករ Cesc Fabregas បាន​ស្គាល់គ្នា​ជាមួយនឹង​ម្ចាស់​ពាន Ballon d’Or ចំនួន​៥​លើក តាំងពី​នៅ​រៀន​ទាត់​បាល់​ជាមួយ​គ្នា​ក្មេង​ៗ​មក​ម្ល៉េះ​។ Cesc ប្រាប់​ថា មូលហេតុ​ដែល Messi មិន​អាច​ស៊ុត​គ្រាប់​បាល់​បាន​ច្រើន​ដូច​នៅ Barcelona គឺ​មក​ពី​គុណភាព​កីឡាករ​ជុំវិញ Messi មិន​ដូច​ពេល​ដែល​គេ​លេង​នៅ​ក្លិប​។ជើង​ខ្លាំង​នៅ Chelsea បាន​និយាយ​ប្រាប់ BBC One ថា​៖ «​ខ្ញុំ​គិត​ថា សម្ពាធ​ទៅ​លើ Messi គឺ​ពិតជា​ខុស​គ្នា​ពី​ពេល​ដែល​គេ​លេង​ឲ្យ​ក្លិប​។ រូបគេ​ក៏​ដឹង​ដែរ ហើយ​មនុស្ស​ច្រើន​ណាស់ ដែល​រំពឹង​ថា Messi នឹង​អាច​ស៊ុត​គ្រាប់​បាល់​បាន​ជូន​ក្រុម​ជម្រើសជាតិ​។ គុណភាព​លេង​នៅ Barcelona គឺ​ពិតជា​ខ្ពស់​ណាស់ ដែល​ធ្វើ​ឲ្យ​មហាជន​គិត​ថា Messi អាច​លេង​បាន​ល្អ​ដូច​ក្នុង​ក្លិប​ដែរ​»​។Cesc បាន​បន្ត​ថា​៖ «​ខ្ញុំ​សុំ​ទោស​ផង សម្រាប់​បាល់ទាត់ វា​មិនមែន​ស្រួល​ៗ​ដូចនេះ​ទេ​។ ចំពោះ Messi ដែល​គេ​គ្រប់​គ្នា​គិត​ថា​ជើង​ខ្លាំង​ផ្តាច់​គេ គឺ​កាន់តែ​ពិបាក​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អា​ហ្ស​ង់​ទី​ន​បើក​វគ្គ​ដំបូង​ជួប​ជាមួយនឹង​អ៊ី​ស្លង់ ហើយ​ក្រោយមក​ក៏​ទៅ​ចាញ់​ជាមួយនឹង​ក្រូ​អាស៊ី​កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ជាមួយនឹង​លទ្ធផល 3-0៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ