ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​ទាំងអស់​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រឡង​ទទួល​ជោគជ័យ​គ្រប់​ៗ​គ្នា

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ឈឹ​ម កាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត បង្រៀន​បំប៉ន​សិស្សានុសិស្ស…

ខេត្តមណ្ឌលគិរី ៖ លោក ឈឹ​ម កាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តមណ្ឌលគិរី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត បង្រៀន​បំប៉ន​សិស្សានុសិស្ស ត្រៀមប្រឡង មធ្យមសិក្សា ទុតិយភូមិ​ចំនួន​៥០​នាក់ នៅ​វិទ្យាល័យ​ហ៊ុន​សែន​កោះ​ញែក ស្ថិត​នៅ​ស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក ឈឹ​ម កាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ក្នុង​ការ ស្ម័គ្រចិត្ត បង្រៀន​សិស្ស​ត្រៀមប្រឡង​បាក់​ឌុ​ប​នា​ពេល​ខាង​មុខ ។ លោក​បាន​ណែនាំ និង​ជម្រុញ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ស្រាវជ្រាវ​រក​ឯកសារ​ផ្សេង​ៗ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រឡង​ទទួល​បាន​ជោគជ័យ​គ្រប់​ៗ​គ្នា ។

ជាង​នេះ​ទៅ​ទៀត លោក​បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​ឧបាយ​មុខ​ផ្សេង​ៗ និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ