ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិការ​ភាព​ភាគច្រើន​នៅ​កម្ពុជា​បង្ក​ឡើង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជំងឺ Stroke ដែល​ខ្មែរ​យើង​ហៅ​ថា «​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​» គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អាច​កើតឡើង​ភ្លាម​ៗ​ដោយ​យើង​មិន​អាច​ដឹង​មុន​ទេ ហើយ​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ក៏​ពិការ​ភាព​អស់​មួយ​ជីវិត។ ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ​ជំងឺ…

រាជធានី​ភ្នំពេញ​៖ ជំងឺ Stroke ដែល​ខ្មែរ​យើង​ហៅ​ថា «​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​» គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អាច​កើតឡើង​ភ្លាម​ៗ​ដោយ​យើង​មិន​អាច​ដឹង​មុន​ទេ ហើយ​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​ក៏​ពិការ​ភាព​អស់​មួយ​ជីវិត។ ហើយ​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​គឺ​ជំងឺ Stroke បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាត់បង់​ជីវិត​និង​ធ្លាក់ខ្លួន​ពិការ ។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេស​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល គឺជា​ជំងឺ​ធ្ងន់ធ្ងរ ហេតុ​ដូច្នេះ​គឺ​ត្រូវ​ឲ្យ​អ្នកជំងឺ​ដែល​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល អញ្ជើញ​មក​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ទាន់ ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក ជំងឺ​គ្រោះ​ថ្នាក់​​សរសៃឈាម​ក្នុង​ខួរក្បាល គឺ​បង្ក​ឲ្យ​មាន​ពិការ​ភាព​ច្រើន ស្ថិត​ក្នុង​លេខ​រៀង​ទី​១ ហើយនឹង​ស្ថិត​ក្នុង​លេខ​រៀង​ទី​៣ ដែល​បណ្តាល​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត ។

សម្រាប់​កម្ពុជា​​វិញ បើ​ទោះបីជា​មិន​ទាន់​មានការ​សិក្សា​ផ្លូវការ​ណាមួយ​អំពី​ចំនួន​ជាក់លាក់​នៃ​ប្រជា​ពលរដ្ឋ​កើត​មាន​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល​ក៏​ដោយ តែ​ជំងឺ​នេះ​ពិត​ជា​ដើមហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ពិការ​ភាព​ដល់​ប្រជាជន​កម្ពុជា ក្រោយ​ពី​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​នោះ ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​គិត​ថា នា​ពេល​បច្ចុប្បន្ន​នេះ​វា​មិន​ដូច​កាលពី​សម័យ​មុន​ទេ គឺ​មិន​ដូច​កាលដែល​យើង​មាន​សង្គ្រាម​ទេ ។ នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ពិការ​ភាព ឈរ​ជួរ​មុខ​គេ​នឹង​គឺ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល នេះ​ហើយ​» ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ភាគច្រើន​ប្រជាពលរដ្ឋ​ខ្មែរ​មិនសូវ​កត់​សម្គាល់ថា មាន​ជំងឺ​អ្វី​នោះ​ទេ ជួនកាល​ឈឺ​តិចតួច​គាត់​កោសខ្យល់ ឬ​ក៏​ទៅ​ជាវ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជារ​ត្រឹមត្រូវ អ​ញ្ចឹ​ង​ការ​ដឹង​អំពី​រោគ​សញ្ញា​ថា​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ហៅ​ថា Stroke មាន​រោគ​សញ្ញា​អ្វីខ្លះ​ដែល​បងប្អូន​អាច​កត់សម្គាល់ ដើម្បី​បានដឹង​មុន និង​ដើម្បី​មក​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​កុំ​ឲ្យ​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។

លោក​វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ឯកទេស​ផ្នែក​ប្រសាទ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ពន្យល់​ថា​៖ «​ព្រោះ​អាកា​រៈ​នៃ​ជំងឺ គឺ​វា​មាន​ពេល​ខ្លះ​ជំងឺ​ស្តែង​ឡើង​ដោយ​ធ្ងន់ធ្ងរ ពេល​ខ្លះ​ស្តែង​ឡើង​លក្ខណៈ​តិចតួច ដែល​អ្នកជំងឺ​គាត់​មិន​បាន​ចាប់អារម្មណ៍ គាត់​នៅ​ពន្យា​ពេល​ក្នុង​ការ​មក​មន្ទីរពេទ្យ ។ អាកា​រៈ​ដែល​មាន​តិចតួច ពេល​ខ្លះ​គាត់​គ្រាន់តែ​មាន​អារម្មណ៍​ថា វិលមុខ ឈឺក្បាល ឬ​ក៏​ស្ពឹក​ស្រពន់​ដៃជើង ។

បើ​អាកា​រៈ​ខ្លាំង ដែល​គាត់​ឆាប់​បាន​មក​មន្ទីរពេទ្យ​លឿន គឺ​គាត់ ទន់​មួយ​ចំហៀង​ខ្លួន គាត់​កម្រើក​មួយ​ចំហៀង​ខ្លួន​មិនកើត ឬ​ក៏​គាត់​មាន​បញ្ហា​និយាយ​មិន​ចេញ ឬ​មិន​ច្បាស់ ឬ​អាច​ដល់​វង្វេងវង្វាន់ ភ្លេចភ្លាំង ឬ​ក៏​មាន​អាកា​រៈ​ប្រកាច់ ឬ​សន្លប់​ជាដើម​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ