ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​ច្រើន​យ៉ាងនេះ​ក្នុង​កណ្តាប់ដៃ​គាត់ មិនដឹង​ជា​ប្រញាប់​ទៅ​ណា៎

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​ប​បានឱ្យ​ដឹង​ថា រថយន្តក្រុង​មួយ​គ្រឿង​បាន​រេ​ចង្កូត​បុក​នឹង​ដើម​ស្វាយ​ពេញទំហឹង​ក្រឡាប់​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដេក​ដួល​របួស និង​ស្លាប់​ពេញ​ផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​ប​បានឱ្យ​ដឹង​ថា រថយន្តក្រុង​មួយ​គ្រឿង​បាន​រេ​ចង្កូត​បុក​នឹង​ដើម​ស្វាយ​ពេញទំហឹង​ក្រឡាប់​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដេក​ដួល​របួស និង​ស្លាប់​ពេញ​ផ្លូវ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤-៨៥ ស្ថិត​ក្នុងភូមិ​កំ​សី ឃុំ​ញ៉ែងញ៉ង ស្រុកត្រាំកក់​។តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ សុក រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំពេញ ២-​ឈ្មោះ កូ​លី​ណា ភេទ​ស្រី អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ៣-​ឈ្មោះ ឡូ រ៉ា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជនជាតិ​អូស្ត្រាលី ទាំង​៣​នាក់​នេះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ និង​ជន​រង​គ្រោះ​របួសធ្ងន់​៨​នាក់​ក្នុង​នោះ​ប្រុស​៥​នាក់ ស្រី​៣​នាក់ ព្រមទាំង​អ្នក​រង​របួសស្រាល​៤​នាក់​ទៀត​ក្នុង​នោះ​ប្រុស​ទាំង​អស់ សរុប​ទាំងអស់​ជន​រង​គ្រោះ​១៥​នាក់ ចំណែកឯ​អ្នក​បើករថយន្ត​បង្កហេតុ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 0628 រត់គេច​ខ្លួន​បាត់​ស្រមោល​ឈឹង​។សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​កើតហេតុ​រថយន្តក្រុង​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពត​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​លើ​ផ្លូវជាតិ​លេខ​៣ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ក្រុង​រេច​ង្កូ​ចម​ក​ចិញ្ចើម​ផ្លូវ​ពី​ខាងត្បូង​ទៅ​បុក​នឹង​ដើម​ដើម​ស្វាយ​យ៉ាង​ពេញ​ទំហឹង បណ្តាល​ឲ្យ​ក្រឡាប់ចាក់​មនុស្ស​ដេក​ដួល​ពេញ​ផ្លូវ​គួរ​ឱ្យ​រន្ធត់ ធ្វើ​ឱ្យ​ស្លាប់​៣​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​រង​របួសធ្ងន់​-​ស្រាល​១២​នាក់ ។លោក ឌុ​ក ឌី​យ៉ា អធិការ​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​អស់ ត្រូវ​បាន​ដឹក​តាម​រថយន្ត​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក ចំណែក​រថយន្ត​​បង្ក​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ រីឯ​សព​ជន​រង​គ្រ​ញោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ