ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​​អុឹង កន្ថាផាវី ៖ ​ស្ត្រី​ជាឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ និងសង្គមជាតិ

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្ត្រីជាឆ្អឹងខ្នងនៃ​សេដ្ឋកិច្ច​ និងសង្គមជាតិនេះ​បើតាមការលើក​ឡើងរបស់លោក​ជំទាវអ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារីនៅ​ក្នុងទិវាអប​អរសាទរ ទិវាអន្តរជាតិ​៨ មីនា ខួបលើកទី​១០២ នៅវិមាន​រដ្ឋសភាក្រោមប្រធាន​បទ​ស្តីពី​«សិទ្ធិ​ស្មើគ្នា​​ឱ​កាសដូច​គ្នា ដើម្បី​ពន្លឿន​កិច្ចអភិវឌ្ឍន៍» ​នាព្រឹក​ថ្ងៃទី​៦ ​មីនា ​២០១៣ ។

លោកជំទាវ​រដ្ឋមន្ត្រីក្រសួងកិច្ចការ​នារីបានមានប្រសាសន៍​ថា នៅក្នុងប្រទេសកម្ពុជាក្រសួង​កិច្ចការនារីជាសេនាធិការរបស់រាជរដ្ឋាភិ​បាល ក្នុង​ការជំរុញ និងតាមដានអនុវត្តន៍​គោលនយោ​បាយ សមភាពយេនឌ័រនៃយុទ្ធ​សាស្ត្រចតុកោណ​ទាំងដំណាក់​កាលទី១ និង​ទី២ ។ ក្នុង​នោះ ក៏មាន​ការចូល​រួមពីស្ថាប័នជាច្រើនដូចជា​ស្ថាប័ននីតិបញ្ញត្តិ រដ្ឋ​សភា ព្រឹទ្ធសភា អង្គការ​មិនមែន​រដ្ឋាភិបាលជាតិ អន្តរ​​ជាតិ ដៃគូអភិ​វឌ្ឍន៍ បានខិតខំ​បំពេញ ភារកិច្ចរបស់ខ្លួន​យ៉ាងសកម្ម និងសម្រេច​បានលទ្ធផលគួរ​ជាទីកត់សម្គាល់​​នៅលើ​វិស័យ​អាទិ​ភាព ដើម្បីឈាន​ទៅការធ្វើឲ្យបាន​គោល​ដៅ​អភិវឌ្ឍន៍សហវត្សរ៍​កម្ពុជា​ប្រកប​ដោយសម​ភាព និង​សម​ធម៌ ៕