ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ បាតុកម្ម​នៅ​ក្រៅប្រទេស​ជា​សិទ្ធិ តែ​នឹង​ត្រូវ​រង​កា​រប​ង្រា​ប​ជា​មិន​ខាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​ហៅ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅប្រទេស​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នោះ​ជា​សិទ្ធិ​ដែល​ខ្លួន​ចង់បាន ប៉ុន្តែ​ធ្វើ​នេះ​នឹង​ត្រូវរង​ការ​បង្ក្រាប​ពី​រាជរដ្ឋាភិបាល​ប្រទេស​គេ​មិន​ខាន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ស្រប​ពេល​ដែល​ក្រុម​បាតុករ​ដែល​គាំទ្រ​អតីត​ប្រឆាំង​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេ​អូ​ល​ប្រទេស​កូរ៉េ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​ហៅ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រៅប្រទេស​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នោះ​ជា​សិទ្ធិ​ដែល​ខ្លួន​ចង់បាន ប៉ុន្តែ​ធ្វើ​នេះ​នឹង​ត្រូវរង​ការ​បង្ក្រាប​ពី​រាជរដ្ឋាភិបាល​ប្រទេស​គេ​មិន​ខាន ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ស្រប​ពេល​ដែល​ក្រុម​បាតុករ​ដែល​គាំទ្រ​អតីត​ប្រឆាំង​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេ​អូ​ល​ប្រទេស​កូរ៉េ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ចង់​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ​ឆ្នោត ។

លោក សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ មិថុនា​នេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដេកចាំ​ទៅ អស់លោក​ធ្វើ​បាតុកម្ម ។ ការ​ធ្វើ​បាតុកម្ម គឺជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់​ៗ​ធ្វើ​នៅ​ក្នុង​ក្រប​ខណ្ឌ ដែល​អាច​អនុញ្ញាត​បាន ដើម្បី​សម្រួល​ដល់​ជី​ភាព​របស់​ប្រជាជន​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជាប់​ជា​និច្ច ។ ក៏​ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​ដែល​ត្រូវ​ប្រើ​មិន​ត្រូវធ្វើ​អ្វី​ហួស​ព្រំដែន​កំណត់​នោះ​ឡើយ ។ លោក​បញ្ជាក់​ថា​«​តែ​ទោះ​យ៉ាងណា​ក្តី​ការ​ធ្វើ​បាតុកម្ម​មិន​អាច​តម្រូវ​ចិត្ត​ខ្លួន​ឡើយ បើ​នៅ​តែ​តែ​រឹងទទឹង​នឹង​ត្រូវ​ទទួល​រង​ការ​បង្ក្រាប​ជា​មិន​ខាន ហើយ​បើ​នៅ​កម្ពុជា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ និង​បំពាន​លើ​ច្បាប់​ជា​ដាច់ខាត ។ ដូច្នេះ​អ្នក​ធ្វើ​បាតុកម្ម​ត្រូវ​យល់​ពី​ច្បាប់ និង​អនុវត្ត​តាម​ច្បាប់​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​សុខ ឥ​សាន​ក៏​បាន​លើក​ពី​អង្ក​ការ The National Council if Churches​ផង​ដែរ ។ លោក​ថា អង្គការ​នេះ​គឺជា​អង្គការ​ដ៏​តូច​ល្អិត​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​សឹងតែ​គេ​មិន​ស្គាល់​ផង ។ ជាក់ស្តែង​លោក​កឹ​ម សុខា ធ្វើ​សកម្មភាព​នយោបាយ​មិនមែន​តាម​វប្បធម៌​អហិង្សា​មិន​យក​ខ្មែរ​ណា​ជា​ខ្មាំងសត្រូវ​នោះ​ទេ តែ​រាល់​សកម្មភាព​របស់​គាត់​បាន​បង្កប់​នូវ​ចរិត​ពិសពុល​ខ្លាំងក្លា​ណាស់ ដែល​បាន​លក់​ក្បាល​ឲ្យ​បរទេស ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​ដូច​ពី​អតីតកាល មក​ដាក់​ឲ្យ​កម្ពុជា​ជា​ថ្មី​ឡើង​វិញ​ដូច ដែល​សា​មយី​ជន​បាន​លាតត្រដាង​ច្បាស់​ៗ​ហើយ អ្នក​ណា​ក៏​បានដឹង និង​យល់​ដែរ​មិន​អាច​បន្លំ​បានជា​ដាច់ខាត ។ ដូច្នេះ​ការ​ផ្តល់​ពានរង្វាន់​សិទ្ធិ​មនុស្ស និង​សន្តិភាព​នេះ គឺ​មិន​ស្រប​តាម​សំណូមពរ​ពិត និង​ការ​ជាក់ស្តែង​នៃ​ស្នាដៃ​របស់​សា​ម៉ី​ខ្លួន​ឡើយ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក​សុខ ឥ​សាន​នេះ​ស្រប​ពេល​ដែល​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​កំពុង​ធ្វើ​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េ​ខាងត្បូង ។ អ្នក​ទាំងនោះ​ភាគី​ច្រើន គឺជា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ ។ បាតុកម្ម​នេះ​ត្រូវធ្វើ​ឡើង​ការ​កៀរគរ​របស់​ក្រុមប្រឆាំង​ដែល​កំពុង​តែ​ធ្វើ ស្វែងរក​អន្តរាគមន៍​ពី​បណ្តា​ប្រទេស​នានា ដើម្បី​ដាក់​គំនាប​មក​លើក​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។
យ៉ាងណា​ក្តី​ការ​ទទួល​ពានរង្វាន់​នេះ​ត្រូវ​បាន​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ អតីត​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា បាន​មក​ពី​ការ​លះបង់​ពិត មិន​គិត​ប្រយោជន៍​សួនតួ និង​ការ​ប្តេជ្ញា​ចិត្ត​ពិត​ដ៏​មោះមុត សុចរិត ស្មោះត្រង់ មិន​បោះបង់​នឹង​ប្រជាជាតិ​ខ្មែរ មាតា​កម្ពុជា​របស់​លោក កឹ​ម សុខា និង​លោកស្រី​មួរ សុខ​ហួរ ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បុព្វហេតុ​ជាតិ សិទ្ធិ​មនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ​តាម​គោលការណ៍​ផ្សះផ្សា​ជាតិ​អហិង្សា​សន្តិវិធី ខ្មែរ​តែ​មួយ មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ មិន​គុំកួន​សងសឹក​។
លោក​បន្ត​ថា​ការ​លះបង់​ពិត​គិត​ជាតិ យើង​សង្ឃឹម​ជឿជាក់​ថា លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន យុត្តិធម៌ សេរីភាព បន្ត​បេសកកម្ម​ជាតិ ដើម្បី​ជា​ប្រយោជន៍​ដល់​ជាតិ​មាតុភូមិ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ