ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​ពន្លះ​រថយន្ត​មួយ​គ្រឿង​ខ្ទាតហោះ​ផ្លោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពី​ទទឹង​រថយន្ត​មួយ​គ្រឿង​ទៀត​កំពុង​បត់​ត្រឡប់​ក្រោយ ហើយ​ផ្លោង​ខ្ទាត​ហោះ​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២​នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​បោះពួយ​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ពី​ទទឹង​រថយន្ត​មួយ​គ្រឿង​ទៀត​កំពុង​បត់​ត្រឡប់​ក្រោយ ហើយ​ផ្លោង​ខ្ទាត​ហោះ​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវ​ហាណូយ មុខ​វត្ត​អន្លង់​ក្ងាន ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។  រថយន្ត​មួយ​គ្រឿង​ដែល​រង​គ្រោះ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២A-៣៦៧៧ ជិះ​គ្នា​២​នាក់ បាន​រង​របួសធ្ងន់ ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាណូយ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ បត់​ត្រឡប់​ក្រោយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ប្រភេទ​កុងតឺន័រ ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង​ឆ្នូត​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-១៧៤២ បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជ្រុល​ទៅ​បុក​ចំ​ពី​ទទឹង​រថយន្ត​មួយ​គ្រឿង​ខាងលើ រុញ​ផ្លោង​ខ្ទាត​ទៅ​លើ​សួនច្បារ​តែ​ម្តង​។ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ