ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​កាន់តែ​សាហា.វ​ហើយ លេប​ត្របាក់​ដល់​ទៅ​២២​ខ្នង(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ជា​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ដោយ​មាន​ជា​អណ្តាតភ្លើង​ខ្លាំង​លាយ​លំ​ជាមួយ​ផ្សែង​ខ្មួរ​ខ្មាញ់​ហ៊ុយ​ឡើង​ទៅ​លើ​វេហា បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ដែល​ជា​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ដោយ​មាន​ជា​អណ្តាតភ្លើង​ខ្លាំង​លាយ​លំ​ជាមួយ​ផ្សែង​ខ្មួរ​ខ្មាញ់​ហ៊ុយ​ឡើង​ទៅ​លើ​វេហា បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ លំនៅ​ឋាន​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​សុទ្ធ​សឹង​ជា​លំនៅ​ឋាន​សង់​ឡើង​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ​ចន្លោះ​ពី​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ និង​ជា​ប្រភេទ​សំណង់​សង់​ជាប់​គ្នា​យ៉ាង​រដឹក​តែ​ម្តង ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​លឺ​សូរ​សម្លេង​ផ្ទុះ​ចេញពី​តំបន់​នោះ​លុះ​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​មាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ភ័យ​ស្លន់ស្លោ​ស្រ​វេ​ស្រវា​រត់​ជាន់​ជើង​គ្នា​ប្រសាច ដោយ​អ្នកខ្លះ​ព្យាយាម​យក​ទឹក​ជះ​ទប់ស្កាត់​អណ្តាតភ្លើង និង​អ្នកខ្លះ​ព្យ​យាម​ប្រមែប្រមូល​អីវ៉ាន់​ចេញពីផ្ទះ​។ ដោយ​មើលឃើញ​នូវ​អណ្តាតភ្លើង​កាន់តែ​ឆាបឆេះ​រាលដាល​ខ្លាំង​ឡើង​ៗ​ទៅ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​អន្តរាគមន៍ ។ ភ្លាម​នោះ​អាជ្ញាធរ​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទាយ​ទុយោ​ធ្វើការ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​កុំ​ឲ្យ​ឆាបឆេះ​រាលដាល​ខ្លាំង ។ ប៉ុន្តែ​បើ​ទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​ពី​កម្លាំង​អ​ជ្ញា​ធរ និង​មន្ត្រី​ជំនាញ​អគ្គិភ័យ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ក៏​អគ្គិភ័យ​ដ៏​កាច​សាហាវ​មួយ​នេះ បាន​ឡេ​ប​ត្របាក់​លំនៅ​ឋាន​បងប្អូន​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ជា​បន្តបន្ទាប់​ទៅ​ហើយ​ដែរ ។

នាយការិយាល័យ​បង្ការ និង​ពន្លត់​គ្រោះ​មហន្តរាយ​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក​វរសេនីយ៍ឯក​ព្រហ្ម យ៉​ន បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ឆាបឆេះ​ខាងលើ​នេះ​កម្លាំង​ជំនាញ​អគ្គិភ័យ គឺ​មានការ​លំបាក​ខ្លាំង​បំផុត​ក្នុង​ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ព្រោះ​ស្ថានភាព​ច្រក​ផ្លូវ​នៅ​ទីនោះ​មាន​លក្ខ​ណះ​តូច​ចង្អៀត ទាំង​ផ្លូវ​ក្រៅ និង​ផ្លូវ​ក្នុង​មិន​អាច​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ទឹកបាន​ទាន់​ពេល ទម្រាំ​តែ​កម្លាំង​ជំនាញ​ត​ទុយោ​ចូល​ទៅ​ដល់ទី​តាំង​កើតហេតុ គឺ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ខ្លាំង​ខ្លា​បាត់​ទៅ​ហើយ ។

លោក​ប្រធាន​ការិយាល័យ​បន្ត​ថា បើ​ទោះបីជា​មានការ​ឆាបឆេះ​ខ្លាំង​ខ្លា​យ៉ាងណា​ក៏​កម្លាំង​ជំនាញ​ដោយ​មានការ​សហការ​ល្អ​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ឲ្យ​រលត់​សូន្យសុង​ទៅ​វិញ​១០០​ភាគរយ​ផង​ដែរ ដោយ​ប្រើប្រាស់​ពេលវេលា​១​ម៉ោង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​២៧​គ្រឿង ក្នុង​នោះ​៥​គ្រឿង​មក​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២​គ្រឿង​ទៀត​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ អភិបាលរង​ខណ្ឌមានជ័យ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ឆាបឆេះ​ខាងលើ​នេះ គឺ​បាន​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២២​ខ្នង​ផ្ទះ​ស្មើរ​នឹង​៣១​គ្រួសារ រួម​ជាមួយ​ទ្រព្យសម្បត្តិ​បងប្អូន​មួយ​ចំនួន​ធំ ។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​ដដែល​នេះ​ពុំ​មាន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ ។ ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​សមត្ថកិច្ច​ជំនាញ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ រង​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ