ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ែ​ល​ស៊ី​កលុត​ទុយនេស៊ីទក់សាច់ផ្តល់មេរៀន​ឈឺចាប់​​នៅ World Cup

5 ឆ្នាំ មុន

ការ​ប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​២ ពានរង្វាន់​ពិភពលោក World Cup 2018 រវាង​ក្រុម​ប៊ែ​ល​ស៊ិ​ក​ប៉ះ​ជាមួយ​នឹង​​ក្រុម​ជម្រើសជាតិ​ទុ​យ​នេ​ស៊ី ក្នុង​ពូ​ល G នោះ​បាន​បើក​ការ​ប្រកួត​យ៉ាង​តានតឹង​ដោយ​ក្រុម​ទាំង​ពីរ​វាយ​សម្រុក​គ្នា​តាំងពី​ដើម​តង់​ទី​១ ។…

ការ​ប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​២ ពានរង្វាន់​ពិភពលោក World Cup 2018 រវាង​ក្រុម​ប៊ែ​ល​ស៊ិ​ក​ប៉ះ​ជាមួយ​នឹង​​ក្រុម​ជម្រើសជាតិ​ទុ​យ​នេ​ស៊ី ក្នុង​ពូ​ល G នោះ​បាន​បើក​ការ​ប្រកួត​យ៉ាង​តានតឹង​ដោយ​ក្រុម​ទាំង​ពីរ​វាយ​សម្រុក​គ្នា​តាំងពី​ដើម​តង់​ទី​១ ។

នៅ​ដើម​តង់​ទី​១ ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ស៊ី​ក​វាយ​សម្រុក​ដល់​តំបន់​គ្រោះថ្នាក់ ខ្សែការពារ​ក្រុម​ទុ​យ​នេ​ស៊ី​ក៏​បាន​បង្កកំហុស​ដោយ​ធ្វើ​ឱ្យ​កីឡាករ Eden Hazard ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​ត្រូវ​បាន​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ក្រុម​ប៊ែ​ល​ស៊ី​ក​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​សម្រេច​ដោយ​កីឡាករ Eden Hazard នៅ​នាទី​ទី​៦ ។

ក្រុម​ជម្រើសជាតិ​ទុ​យ​នេ​ស៊ី​ព្យាយាម​វាយ​សម្រុក​វិញ​ដែរ​នៅ​តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​ប៊ែ​ល​ស៊ី​កបាន លុះ​ចូល​ដល់​នាទី​ទី​១៦ ខ្សែប្រយុទ្ធ​មុត​ស្រួល​ប៊ែ​ល​ស៊ី​ក​កីឡាករ Lukaku ស៊ុត​គ្រាប់​ទី​២​បាន​សម្រេច ។ ក្រោយ​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ស៊ី​ក​នាំមុខ ២-០ ក្រុម​ជម្រើសជាតិ​ទុ​យ​នេ​ស៊ី​រកបាន​មួយ​គ្រាប់​វិញ​នៅ​នាទី​ទី​១៨ ដោយ​កីឡាករ Dylan Bronn ។

រហូត​ដល់​ចុង​តង់​ទី​១​ទៅ​ហើយ ពោល​គឺ​នាទី​ទី ៤៥+៣ កីឡាករ Lukaku ស៊ុត​គ្រាប់​ទី​៣​ប​ញ្ជូ​ល​ទី​បាន​សម្រេច​ឱ្យ​ប៊ែ​ល​ស៊ី​ក​បន្ថែម ។ ការ​ប្រកួត​ចូល​ដល់​តង់​ទី​២ តារា​ឆ្នើម​ជើង​ស៊ុត Eden Hazard បំប៉ោង​សំណាញ់​ទី​គ្រាប់​ទី​២​របស់​ខ្លួន​ឱ្យ​ប៊ែ​ល​ស៊ី​ក​នាំមុខ ៤-១ លើ​ក្រុម​ជម្រើសជាតិ​ទុ​យ​នេ​ស៊ី​នៅ​នាទី​ទី​៥១ នៅមិនអស់ចិត្តចូលដល់នាទីទី៨៩កីឡាករ Batshuayi របស់ប៊ែលស៊ីកស៊ុតគ្រាប់ទី៥បានសម្រេចបន្ថែមទៀត ។ ចូល់ដល់នាទីទី៩០ទើបកីឡាករក្រុមទុយនេស៊ីរកបាន១គ្រាប់បន្ថែមវិញ ធ្វើឱ្យលទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត ប៊ែលស៊ីឈ្នះទុយនេស៊ី ៥-២ ទទួលបាន៣ពិន្ទុបន្ថែម ៕