ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់ ! និស្សិត IT មួយ​រូប​បែកគំនិត​រក​កន្លែង​ចូល​គុក​បាន​សម្រេច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ជា​និ​សិ​ត្ស​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា (IT) ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​សហការ​ជាមួយ​ស្នងការ​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ករណី​ឆបោក​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមិថុនា…

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ជា​និ​សិ​ត្ស​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា (IT) ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​សហការ​ជាមួយ​ស្នងការ​យុត្តិធម៌​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ករណី​ឆបោក​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​នៅ​ត្រង់​ចំណុច​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឲ្យ​ដឹង​ថា ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ​ល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កម្លាំង​រាជធានី​ភ្នំពេញ​សហការ​ជា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ចុះ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​យុវជន​ម្នាក់​ឆបោក​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក និង​ដក​លុយ​តាម​វី​ង​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ឆ្លើយ​របស់​ជនសង្ស័យ​មានឈ្មោះ រុន ណា​លិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​និ​សិ​ត្ស​ឆ្នាំ​ទី​១ ផ្នែក IT មាន​ទីលំនៅ​ភូមិ​ដូន​ស ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ហើយ​នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​គឺ​ខ្លួន​បាន​មក​ដក​លុយ​ដែល​បាន​មក​ពី​ការ​ឆបោក​តាម​ហ្វេ​ស​ប៊ុ​ក ពោល​គឺ​លួច​(Hack)​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ជន​រង​គ្រោះ​ផ្ញើរ​លុយ​ឲ្យ​ខ្លួន ។

ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​យើង​ដកហូត​បាន​ទូរស័ព្ទ​មួយ​គ្រឿង ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​រួម និង​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ