ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកចិន​លើកនេះ ​កាន់តែខ្លាំងដៃទៀត​​លើដីព្រះសីហនុ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​៣ ​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២២ មិថុនា កម្លាំង​ជំនាញស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ជនជាតិ​ចិន​២​ក្រុម​បាន​ផ្ទុះ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​ហាវ​មិន បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​​វេលា​ម៉ោង​៣ ​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២២ មិថុនា កម្លាំង​ជំនាញស្នងការដ្ឋាន​នគរបាល​ខេត្តបាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​ជនជាតិ​ចិន​២​ក្រុម​បាន​ផ្ទុះ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​ហាវ​មិន បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​កម្រិត​ធ្ងន់​និង​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កម្លាំង​អន្តរាគមន៍​ពិសេស បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ពេល​នោះ​សមត្ត​កិច្ច​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ និង ម្នាក់​រត់គេច​ខ្លួន ។ នៅ​កន្លែង​កើតហេតុ មាន​ជនជាតិ​ចិន​២​នាក់​រង​របួស​ឈាម​ប្រឡាក់​ពេញ​ខ្លួន ដេក​ដួល​នៅ​ក្នុង​ក្លិប​ឌី​ស្កូ​នោះ ដោយ​រង​នូវ​កាំ​បិទ​ពី​សំណាក់​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។
តាម​ចម្លើយ និង​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ឱ្យ​សមត្ត​កិច្ច​ដឹង​ថា មូលហេតុ​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាល​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង​ទៅ ។ ជន​រង​គ្រោះ​២​នាក់​ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន (​របួសធ្ងន់​) និង​ម្នាក់​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​របួសស្រាល​) បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ដាវ​និង​កាំបិត​ចំនួន​៧​ដើម ។ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។ជម្លោះ​កាប់​ចាក់​គ្នា​របស់​ក្រុម​ជនជាតិ​ចិន​តែង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​មាត់សមុទ្រ​មួយ​នេះ ។ កាលពី​៣​ថ្ងៃមុន​ ក្រុម​ជនជាតិ​ចិន​១០​នាក់ ត្រូវ​ចាប់ខ្លួន និង​២​នាក់​រង​របួសធ្ងន់ ដោយ​រង​ការ​វាយ​ធ្វើបាប​និង​ធ្វើ​ទារុណកម្ម រហូត​ដល់​សន្លប់​ហើយ​លើកដាក់​រថយន្ត​ប្រុង​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង ។ ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ បាន​កើតឡើង​ទាំង​កណ្តាលថ្ងៃត្រង់​តែ​ម្តង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ