ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ទៅ​គោះ​ទ្វារ​តែ​អត់​ឆ្លើយ​តប ដល់​ពេល​អើត​មើល​តាម​បង្អួច​ស្រាប់តែភ្ញាក់ផ្អើលឆោឡោ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ផ្ទះសំណាក់ HAPPY ZONE…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ផ្ទះសំណាក់ HAPPY ZONE INN បន្ទប់​លេខ​៧ ស្ថិត​នៅ​ភូមិ មណ្ឌល​១ សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ SAVASER BORA ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៤ ជនជាតិ​ទួ​រ​គី កាន់​លិខិតឆ្លងដែន​លេខ U០៧៩៨៧៧៦០ មុខរបរ​ម៉ៅ​ការ​សំណង់ នៅ​ក្នុង​ក្រុង​សៀមរាប បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក ផ្ទះសំណាក់​យីហោ ហែប ភី ស៊ូ​ន អ៊ី​ន (HAPPY ZONE INN ) ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ និង​សួរនាំ​ជុំវិញ​ករណី​កើតហេតុ​រួម​មក​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់​ខ្លួន​ក៏​បាន​ដើរទៅ​គោះ​ទ្វារ​តែ​ពុំ​មាន​សម្លេង​ឆ្លើយ​តប​ខ្លួន​មានការ​សង្ស័យ​ក៏​បាន​ដើរទៅ​អើត​មើល​តាម​បង្អួច​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក ឃើញ​ដូច្នេះ​ខ្លួន​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​អំឡុង​ម៉ោង​ប្រហែល​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ជម្ងឺមហារីក​សួត ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ