ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​សម្តេចក្រុមព្រះ​បាន​ធូ​ស្រាល តែ​មិន​ត្រូវ​បាន​ទូលស្ថានភាពពិត​អ្នក​ម្នាង​​សោយ​ទិវង្គត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែង​ថា «​សម្តេចក្រុមព្រះ​បាន​មាន​សភាព​ធូ​ស្រាល តែ​មិន​ត្រូវ​បាន​ទូល​ពី​ស្ថានភាព​ពិត​អ្នក​ម្នាង​បាន​សោយ​ទិវង្គត់​នោះ​ទេ ។ គណបក្ស​នឹង​បញ្ជូន​មេធាវី​ពិនិត្យ​មើល​ឯកសារ​នៅ​តុលាការ​»…

រាជធានី​ភ្នំពេញ ៖ លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែង​ថា «​សម្តេចក្រុមព្រះ​បាន​មាន​សភាព​ធូ​ស្រាល តែ​មិន​ត្រូវ​បាន​ទូល​ពី​ស្ថានភាព​ពិត​អ្នក​ម្នាង​បាន​សោយ​ទិវង្គត់​នោះ​ទេ ។ គណបក្ស​នឹង​បញ្ជូន​មេធាវី​ពិនិត្យ​មើល​ឯកសារ​នៅ​តុលាការ​» ។ ការ​លើក​ឡើង​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ក្នុង​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លា រណឫទ្ធិ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ។

លោក យូ ហុ​ក​គ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​លើក​ឡើង​ថា «​យើង​ទទួលស្គាល់​ការ​ស៊ើបអង្កេត​បឋម​របស់​សមត្ថកិច្ច និង​បន្ត​បញ្ជូន​មេធាវី​សិក្សា​លើ​សំណុំរឿង​នេះ​នៅ​តុលាការ ។ ករណី​ចុង​ក្រោយ​នៃ​រឿង​នេះ​នៅ​តុលាការ ការ​ចោទប្រកាន់​ជន​បង្ក​លុះត្រា​ណា​មាន​ដើមបណ្តឹង ។ លោក​ថា ពេល​នេះ​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​ដោយ​គ្រូពេទ្យ ហើយ​ទ្រង់មាន​អាការ​ធូរស្រាល និង​អាច​យាង​មក​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ​នេះ​» ។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក យូ ហុ​ក​គ្រី បាន​លើក​ឡើង​ថា តាម​រយៈ​អ្នក​នៅ​ជិត​សម្តេចក្រុមព្រះ នោះ​ថា​សុខភាព​របស់​ទ្រង់​បាន​ស្រួល​ជាង​មុន​ហើយ ។ ទ្រង់​សូម​អរគុណ​ចំពោះ​អ្នក​ដែល​យកចិត្តទុកដាក់​ទ្រង់​ទាំងអស់ ។ លោក​ថា ពេល​ដឹងខ្លួន និង​មាន​បន្ទូល​រួច​នោះ​សម្តេចក្រុមព្រះ​បាន​សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​បោះ​ឆ្នោត និង​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​គេ​ថា នៅផ្ទះ​ឈ្នះ​ឯង​នោះ​វា​មិន​អាច​ទៅ​រួច​ទេ​ព្រោះ​វា​ជា​ឱកាស​៥​ឆ្នាំ​ម្តង ។ នេះ​ជា​ការ​សំដែង​ឆ​ន្ទះ​របស់​បងប្អូន សម្រាប់​ការ​បោះ​ឆ្នោត​សកល ។

ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​លោក​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​លោក យូ ហុ​ក​គ្រី បាន​លើក​ឡើង​ថា ខ្ញុំ​មិន​អាច​វាយតម្លៃ​ថា​ការ​ព្យាបាល​នោះ​ចំណាយ​ប៉ុន្មាន​ទេ តែ​សុខភាព​ទ្រង់​បាន​ធូរស្រាល​ច្រើន ។ ការ​ព្យាបាល​នេះ​ក្រុមហ៊ុន​ធានា​រ៉ាបរង​ចំណាយ​ច្រើន និង​មាន​ព្រះរាជ​ព្រ​ទាន​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ជួយ​រហូត​តាំង​ពេល​គ្រោះថ្នាក់ និង​ដល់​ពេល​មន្ទីរពេទ្យ​ថៃ ។

លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្នភាព​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​ដំណើរការ​ធម្មតា​ដឹកនាំ​ដោយ​គណៈកម្មការ​៤​រូប និង​លេខា​១​រូប ។ លោក​ថា គ្រោះថ្នាក់​មិនមែន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​ទេ តែ​អាច​ទាញ​សន្តាន​ចិត្ត​បងប្អូន​នៅ​មូលដ្ឋាន​វិញ​ទេ ។ ពីព្រោះ​ពលរដ្ឋ​អាណិត​ទ្រង់​សម្តេចក្រុមព្រះ​រងគ្រោះថ្នាក់ មិន​ត្រឹម​រង​គ្រោះ​តែ​ទ្រង់​ទេ​ថែម​ទាំង​បាត់បង់​អ្នក​ម្នាង​របស់​ទ្រង់​ទៀត​ដោយ​អ្នក​ម្នាង​បាន​សោយ​ទិវង្គត់ អាច​ទៅ​បំពេញ​ចំណុច​ដែល​មានការ​ព្រួយបារម្ភ​ទាំងឡាយ​វិញ​ទេ ។

ចំពោះ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​វិញ​លោក យូ ហុ​ក​គ្រី បាន​បញ្ជាក់​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​បាន​ចូលរួម​ស៊ើបអង្កេត​ជាមួយ​អាជ្ញាធរ​ទេ ។ លោក​ថា «​ខ្ញុំ​គិត​ថា​យើង​មិន​បាន​ចូលរួម​ស៊ើបអង្កេត​ទេ ដូច្នេះ​យើង​សង្ឃឹម​ទៅ​លើ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួងមហាផ្ទៃ​ដែល​មាន​នគរបាល​ដែល​បាន​ធ្វើ​ការងារ​នេះ​» ។ លោក​ថា «​លទ្ធផល​ដែល​ទទួល​បាន​បឋម​នេះ​យើង​ត្រូវ​តែ​ទទួល​យ៉ាង​ហោច​ណាស់​ក៏​បណ្តោះអាសន្ន​ដែរ រហូត​ដល់​នី​តី​វិធី​នេះ​ត្រូវ​បាន​ចាត់ការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​» ៕

កែសម្រួលដោយ