ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ថ្លើមធំ​​ណាស់​…​វៀតណាម​ម្នាក់​នេះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ «​កាន់កាប់ ឬ​ដឹក​ជ​ញ្ជួ​ន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្ត​» និង​ដកហូត​បាន​កាំ​ង AK47 មួយ​ដើម ។ ករណី​ចុះ​បង្ក្រាប​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី…

ខេត្តស្វាយរៀង ៖ ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ធ្វើការ​ឃាត់ខ្លួន​ពី​បទ «​កាន់កាប់ ឬ​ដឹក​ជ​ញ្ជួ​ន​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត្ត​» និង​ដកហូត​បាន​កាំ​ង AK47 មួយ​ដើម ។ ករណី​ចុះ​បង្ក្រាប​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ត្រង់​ចំណុច​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​រាយការណ៍​ថា នៅ​ចំណុច​ខាងលើ​មាន​ករណី​រក្សា​ទុក​អាវុធ​ខុសច្បាប់​នោះ លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​លោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេ​បញ្ញា​ការ​រង​ទទួល​ផែន​យុត្តិធម៌​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ និង​មានការ​សម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា នៃ​អយ​ក្យ​ការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម ដែល​មានឈ្មោះ ទ្រឿ​ង មិ​ញ​ថុ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​តឹង​ហៀ​ប ក្រុង​ធូ​យូវ ខេត្ត​ប៊ិ​ន​យឿ​ង ប្រទេស​វៀតណាម ។

តាម​ការ​ឆ្លើយ​របស់​ជនសង្ស័យ​កាំភ្លើង​នេះ​គេ​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ក្រុង​បា​វិត ។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន កាំភ្លើង AK47 មួយ​ដើម​, បង់​ចំនួន​២​បង់​, គ្រាប់​៥៦​គ្រាប់​, សឺ​មែ​ល​១, សាង​សម្រាប់​ដាក់​គ្រាប់​១​ខ្សែ​, ពិល​១ និង​ឡាស៊ែ​ដាក់​ជាប់​កាំភ្លើង​១ ។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ឃាត់ខ្លួន​រួម និង​វត្ថុ​តាង​ដើម្បី​កសាង​​សំណុំរឿង​ប​ញ្ជួ​ន​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ