ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​អ្នក​ទាំង​១៤​នាក់​ទៅ​កន្លែង​ដែល​ត្រូវ​ទៅ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំរិត​ធ្ងន់ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​អធិការ​ក្រុង​សៀមរាប ចុះ​បង្ក្រាប​បទ​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ប្រុស​ស្រី​ចំនួន​១៤​នាក់​ក្នុង​នោះ​៣​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​អប់រំ​គ្រឿងញៀន ។ ហេតុ​ការ​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី​គ្រឿងញៀន​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំរិត​ធ្ងន់ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​អធិការ​ក្រុង​សៀមរាប ចុះ​បង្ក្រាប​បទ​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ប្រុស​ស្រី​ចំនួន​១៤​នាក់​ក្នុង​នោះ​៣​នាក់​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​អប់រំ​គ្រឿងញៀន ។ ហេតុ​ការ​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី​គ្រឿងញៀន​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់ ។ ក្រោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស​ស្រី​ទាំង​១៤​នាក់​ក្នុង​នោះ​សមត្ថ​កិច្ច​​គ្មាន​រក​ឃើញ​វត្ថុ​តាង​អ្វី​ទាំងអស់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១៤​នាក់​ក្នុង​នោះ​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ ចំណែក​១១​នាក់​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដេ​ម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ