ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាពជំងឺ​ វីជេអាលីយ៉ា កាន់តែយ៉ាប់​ហើយ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហើប​អោយ​ដឹង​ពី​ក្រុម​ពេទ្យ​ជំនាញ​ប្រចាំ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បាន​​អះអាង​ថា វី​ជេ អា​លី​យ៉ា មិនត្រឹមតែ​កើត​​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​តម្រូវ​ឱ្យ​​ក្រុម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បន្ទាន់ និង​ដាក់​អុកស៊ីហ្សែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​​មាន​ជំងឺ​ដ៏កាច​សាហាវ​​មួយទៀត​ ​ដែលមិន​អាច​បក​ស្រាយ​បាន​ សូ​ម្បី​តែ​អ្នក​​ជួប​នាង…

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បង្ហើប​អោយ​ដឹង​ពី​ក្រុម​ពេទ្យ​ជំនាញ​ប្រចាំ​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បាន​​អះអាង​ថា វី​ជេ អា​លី​យ៉ា មិនត្រឹមតែ​កើត​​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​តម្រូវ​ឱ្យ​​ក្រុម​គ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​បន្ទាន់ និង​ដាក់​អុកស៊ីហ្សែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​​មាន​ជំងឺ​ដ៏កាច​សាហាវ​​មួយទៀត​ ​ដែលមិន​អាច​បក​ស្រាយ​បាន​ សូ​ម្បី​តែ​អ្នក​​ជួប​នាង ​ក៏​សុទ្ធតែ​ដឹង​ដូច​គ្នា ។ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ស្ថានភាព​សុខភាព​របស់​នាង​នៅ​តែ​ធ្ងន់ធ្ងរ​នៅ​ឡើយ ក្នុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​នៅ​ពេទ្យ​កាល់​ម៉ែត្រ​ជួយ​ព្យាបាល​នាង​មិន​យក​ថវិកា​។ ប្រភព​ពី​ក្រុម​គ្រូ​ពេទ្យ​បាន​អះអាង​ថា ជំងឺ​សួត​របស់​វី​ជែ​អា​លី​យ៉ា បើ​ទោះជា​មានការ​យកចិត្តទុកដាក់​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ថិត​ក្នុង​កា​រស​ង្គោះ និង​តាមដាន​យ៉ាង​ពិបាក​ ដោយសារ​តែ​នាង​បណ្ដោយឱ្យស្ថានភាព​សួត​របស់​ខ្លួន​ធ្វើទុក្ខ​ក្នុង​កម្រិត​ខូច​ខ្លាំង​ ។ មាន​មនុស្ស​ជា​ច្រើន​តក់​ស្លុត ​នៅ​ពេល​ឃើញ​ឌី​ជេ​អា​លី​យ៉ា​ ដែល​ជា​ឌី​ជេ​ល្បីឈ្មោះ​ទាំង​ស្អាត​និង​មាន​ស្នាដៃ​លើ​សិល្បៈ​ មិន​គួរ​ណា​ប្រែ​វាសនា​អ​ភ័​ព្វ ​ក្លាយជា​ជីវិត​កម្សត់​ធ្លាក់ខ្លួន​ឈឺ​រកតែ​ប្រាក់​ព្យាបាល​ និងថ្លៃ​ហូប​ប្រចាំ​ថ្ងៃ​មិន​​​គ្រប់គ្រាន់​អុ​ី​ចឹ​ងនោះ​ទេ​ ។ ​អ្នក​ណា​មិន​ស​ង្វេគ​ ​បើ​ឃើញ​នាង​ស្គមស្គាំង​ បាក់​សម្រស់​ថយ​ទៅ​ៗ​ ពិតជា​មើល​មិនឃើញ​ថា ​វាសនា​ខាង​មុខ​ទៅ​ជា​បែប​ណា​ ។ ​ តារា​ស្រីដែល​ធ្លាប់តែ​រស់​ក្នុង​ភាព​ស៊ី​វី​ល័យ​បាន​ធ្លាក់ខ្លួន ​ស្ទើ​រ​មិន​គួរ​ឱ្យ​​ជឿ​ទាំង​សភាព​ស្គមស្គាំង​គ្មាន​កម្លាំង​កំហែង និង​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​គួរ​ឱ្យ​អនិច្ចា​ពន់ពេក ។ ស្ថិត​ក្នុង​សម្តី​ខ្សាវៗពោល​ទាំង​ដាក់​បំពង់​ខ្យល់​​អ៊ុ​ក​ស៊ី​ហ្សែន​ អា​លី​យ៉ា និយាយ​មិន​បាន​ច្រើន​នោះ​ទេ នាង​ថា​​មិន​មាន​អ្នក​ណា​មក​មើលថែ​នាង​ទេ ក្រោយ​​​នាង​ធ្លាក់ខ្លួន​ឈឺ ដែល​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប​ មក​សង្គ្រោះ​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ ។ នាង​ថា សូ​ម្បី​តែ​ខោអាវ​នៅ​ជាប់​ខ្លួន​ ក៏​គ្មាន​ក្រោយ​ពេល​ចោរលួច​អស់​សម្លៀក​បំពាក់ ដែល​នាង​ទុក​នៅ​ក្នុង​ពេទ្យ ។ និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ក្តុកក្តួល តារា​ស្រី​រូប​នេះ​ថា មិនដឹង​ជា​ទ្រាំ​បាន​ដល់​ពេល​ណា​ទេ ព្រោះ​ចាប់តាំងពី​នាង​មានទ្រព្យ​មាន​ហាងធ្លាក់ខ្លួន​ដល់​សភាព​បែប​នេះ គឺ​ពិតជា​អស់សង្ឃឹម​សម្រាប់​ជីវិត​មួយ​នេះ ។ គួរ​​បញ្ជាក់​ដែរ​ថា អា​លី​យ៉ាបាន​ចាប់ផ្តើម​ធ្លាក់ខ្លួន​ពី​ភាព​ស៊ី​វី​ល័យ​ក្រោយ​ពី​នាងរង​ការ​វាយដំ​ពី​អតីត​សង្សារ ហាង​ត្រូវ​គេ​រំលោភ​យក ការងារ​សិល្បៈ​ត្រូវ​បាត់បង់ និង​រង់​ភាព​យុត្តិធម៌​អស់​ជាង​២​ឆ្នាំ​មក​ហើយ ។ព័ត៌មាន​លម្អឹតនឹង​មាន​ផ្សាយជូនបន្ត​ ។

អត្ថបទសរសេរ ដោយ