ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សន្តិសុខ​កម្ពុជា​-​ថៃ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៦ (​ហៅ​កាត់​ថា RBC-26) ដែល​ភាគី​កម្ពុជា​ចំនួន​៥៧​នាក់ ភាគី​ថៃ​៦៣​នាក់ មក​ពី​ស្ថាប័ន​កងទ័ព នគរបាល អាវុធហត្ថ…

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ​លើក​ទី​២៦ (​ហៅ​កាត់​ថា RBC-26) ដែល​ភាគី​កម្ពុជា​ចំនួន​៥៧​នាក់ ភាគី​ថៃ​៦៣​នាក់ មក​ពី​ស្ថាប័ន​កងទ័ព នគរបាល អាវុធហត្ថ កងការពារ​ព្រំដែន មន្ត្រី​បរិស្ថាន សុខាភិបាល កសិកម្ម អប់រំ ទេសចរណ៍ ពាណិជ្ជកម្ម ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ ខេត្ត​ច័ន្ទ​បូ​រី បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សាល​ប្រជុំ​សណ្ឋាគារ អង្គរ​ស៊ិ​ន​ជូ​រី នៅ​ក្រុង​-​ខេត្តសៀមរាប វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​ការ​ដឹកនាំ របស់​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ លោក​ឧត្តមសេនីយ៍ទោ គូ​គៀត ស្រ៊ី​ណា​ខា មេបញ្ជាការ កងទ័ព​ភូមិភាគ​ទី​១ សហ​ប្រធាន​ខាង​ភាគី​ថៃ ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ និង​ជា​ប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា បាន​បើក​កិច្ចប្រជុំ ជាមួយ​សហ​ប្រធាន​លោក​ឧត្តមសេនីយ៍ត្រី គ្រី​ត​ដាក់​ណៃ អ៊ិ​ត​ធី​ម៉ុ​ន​ថុ​ន នាយសេនាធិការ​កងទ័ព​ភូមិភាគ​ទី​១​ភាគី​ថៃ លោក​សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ និង​អភិបាលខេត្ត​បាត់ដំបង ខេត្ត​ស្រះ​កែវ ខេត្ត​ច័ន្ទ​បូ​រី​។ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន ប្រធាន​ក្រុម​លេខា​ខាង​កម្ពុជា និង​លោក​ឧត្តមសេនីយ៍ត្រី គ្រី​ត​ដាក់​ណៃ អ៊ិ​ត​ម៉ុ​ន​ថុ​ន ខាង​ភាគី​ថៃ​បាន​អាន​របាយការណ៍​រួម​គ្នា​របស់​អង្គប្រជុំ​ដាក់​ពង្រាង​របស់​ក្រុម​លេខា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ដោយ​បាន​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សន្តិសុខ ដែល​មាន ១/​ការ​បង្ការ​ទប់ស្កាត់​ការ​កើតឡើង​វិវាទ ២/​ទប់ស្កាត់​បញ្ហា​ឧក្រិដ្ឋកម្ម និង​ភរ​វ​កម្ម​ឆ្លង​ដែន ៣/​ការពារ បង្ក្រាប​ទប់ស្កាត់​គ្រឿងញៀន​ឆ្លង​ដែន ៤/​បង្កា​បង្ក្រាប​បទល្មើស​តាម​ព្រំដែន ៥/ ការ​ឆ្លងកាត់​តាម​ព្រំដែន ៦/​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស និង​ក្មេង​អនាថា និង​៧/ ពលករ​ខុសច្បាប់​។ ក្នុង​នោះ​អង្គប្រជុំ​បាន​ពិភាក្សា​បន្ត​ដោយ​ផ្តោត​លើ​កិច្ចសហការ​បន្ថែម​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និង​បច្ចេកទេស សុខាភិបាល កសិកម្ម អប់រំ ទេសចរណ៍ អប់រំ​ផ្សព្វផ្សាយ និង​ក្រប​ខណ្ឌ​ទិស​ដៅ​ការ​អនុវត្តន៍​រួម​គ្នា ក្រោយ​ការ​ចូល​ជា​សហគមន៍​អាស៊ាន ដែល​ហៅ​កាត់​ថា (AC)​។ ក្នុង​អង្គប្រជុំ​នេះ​ប្រធាន​គណកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ថៃ​) បាន​ឯកភាព​លើ​គ្រប់​តាម​កំណត់ហេតុ​ដែល​ក្រុម​លេខា​បាន​ជួប​គ្នា​កន្លង​មក​ដោយ​លោក ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង ប្រធាន​គណកម្មការ​ខាង​កម្ពុជា​បាន​ថ្លែង​ថា ពេល​នេះ​យើង​កំពុង​មានការ​កែសម្រួល​សមាសភាព​ខាង​កម្ពុជា ក្នុង​ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ ដើម្បី​បន្ត​រួម​សហការ​ជាមួយ​ភាគី​ថៃ​បន្ត​ឲ្យ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត ហើយ​បាន​គាំទ្រ​ជា​ទូទៅ​របស់​កិច្ចប្រជុំ​(GBC.13)​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​កិច្ចប្រជុំ (ACMAC) ក្នុង​អាស៊ាន​ទាំង​៥ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​បាងកក កាលពី​ពេល​ថ្មី​ៗ​មកនេះ​។ ជា​បន្ត​យោធភូមិ​ភាគ​ទី​៥​ខាង​កម្ពុជា​យើង​រួម​សហការ​ជាមួយ​កងទ័ព​ភូមិភាគ​ទី​១​របស់​ថៃ បាន​បន្ត​អនុវត្តន៍​រួម​គ្នា​តាម​ខ្សែបន្ទាត់​ព្រំដែន​លទ្ធផល​បាន​ល្អ​ប្រសើរ​ផ្នែក​បង្កា បង្ក្រាប​បទល្មើស​រួម​គ្នា ជំរុញ​វិស័យសេដ្ឋកិច្ច លើ​គ្រប់​វិស័យ បន្ថែម​ការ​បើក​ច្រក ស្ទឹង​បត់ និង​អូរ​នាង ជំរុញ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​បន្ត​ទៅ​ទៀត សំខាន់​ជួយ​គ្នា​សម្រួល​ដល់​ពលករ​ខុសច្បាប់ ឲ្យ​មក​ទទួល​បាន​ភាព​ស្រប់ច្បាប់​ឡើង​វិញ ហើយ​ក្នុង​ទិស​ដៅ​យើង​បាន​ប្តេជ្ញា​ទាំងអស់​គ្នា​បន្ត​អនុវត្តន៍​បន្ថែម​ទៀត​ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ជីវភាព សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង បន្ថែម​ទៀត​។លោក​ឧត្តមសេនីយ៍ទោ គូ​គៀត ស្រ៊ី​ណា​ខា សហ​ប្រធាន​ខាង​ប្រទេស​ថៃ បាន​ពិនិត្យ​ឯកភាព​សម្រេច​លើ​ខ្លឹមសារ​របស់​គណៈកម្មាធិការ​ថ្នាក់​ភូមិភាគ​លើក​ទី​២៦ ឯកភាព​តាម​ឧ​ប​សម្ព័ន្ធ​បាន​ធ្វើ​រួម​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ហើយ​សុំ​ថ្លែង​អំ​ណេ​គុណ​គ្រប់យ៉ាង​ដែល​ក្រុមការងារ​ទាំង​ពីរ​(​កម្ពុជា​-​ថៃ​) បាន​រួម​សហការ​បាន​ល្អ ពិសេស​ខាង​កម្ពុជា តែងតែ​ផ្តល់​គ្រប់យ៉ាង និង​ទឹកចិត្ត​ស្មោះស្ម័គ្រ​បំផុត​ក្នុង​នាម​យើង​ជា​បងប្អូន និង​គ្នា ហើយ​ក៏​សូម​គោរព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង ខាង​ភាគី​កម្ពុជា​ដូច​ជា​បងប្អូន​បង្កើត តែងតែ​រំលឹក​រួម​គ្នា​ជួយ​គ្នា​ដើម្បី​ថែរ​រក្សាសុខ​សន្តិភាព និង​អភិវឌ្ឍ​រួម​គ្នា​នៅ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ កន្លង​មក និង​រួម​គ្នា​ពង្រឹង​បន្ថែម​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ