ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២ មិថុនា បណ្តាល​ឱ្យ​ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៣​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៧​លើក (​យប់​៣​លើក​) ស្លាប់​៤​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ស្រី​២​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ប្រជែង​១​លើក​ស្លាប់​៣​នាក់ ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​១​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​តូច​៣​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​នឹង​រថយន្ត​តូច​១​លើក ស្លាប់​៣​នាក់​, រថយន្ត​តូច​និង​ផ្សេង​ៗ១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​១​លើក​, គោ​យន្ត​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន : ខេត្តពោធិ៍សាត់​១​លើក ស្លាប់​៣​នាក់ (​ស្រី​១​នាក់​) របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​ស្រី​១​នាក់ របួស​២​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​១៧៩៨​គ្រឿង ( ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​២៥៩​គ្រឿង (​ម៉ូតូ​៧៣%) អប់រំ​១០៣​គ្រឿង (​ម៉ូតូ​៤០%) មធ្យោបាយ​ពិន័យ​១៥៦​គ្រឿង​(១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៣៧៤​គ្រឿង អប់រំ​១១​គ្រឿង ពិន័យ​សរុប​១៣៦​គ្រឿង (​មួក​១១១​គ្រឿង​, កញ្ចក់​២៣​គ្រឿង​, ស្រវឹង​២​គ្រឿង​, ផ្សេង​ៗ​គ្មាន​ ។ ដោយឡែក​លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៥៧៧​គ្រឿង : ម៉ូតូ​៥៧៧​គ្រឿង ពិន័យ​រួច​៥២៤​គ្រឿង មិន​ទាន់​ពិន័យ​៥៣​គ្រឿង ៕