ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់គុក​អស់​១​ជីវិត ព្រោះតែ​ទ​ង្វើ​មិនល្អនាំ​ចូល​​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​បុរស​ជនជាតិ​ប៊ែ​ល​ស៊ិ​ក​ម្នាក់​ដាក់​ពន្ធនា​គារ​​កំណត់​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​បង់​ចូល​ថវិការ​រដ្ឋ​ចំនួន​៨០​លាន​រៀល ក្រោម​ការ​ចោទ ប្រកាន់​ពី​បទ រក្សា​ទុក…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​បុរស​ជនជាតិ​ប៊ែ​ល​ស៊ិ​ក​ម្នាក់​ដាក់​ពន្ធនា​គារ​​កំណត់​អស់​មួយ​ជីវិត និង​ពិន័យ​ប្រាក់​បង់​ចូល​ថវិការ​រដ្ឋ​ចំនួន​៨០​លាន​រៀល ក្រោម​ការ​ចោទ ប្រកាន់​ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន ជួញដូរ​សារធាតុ​ញៀន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។ ការ​សម្រេច​នេះ សាល​ក្រម​ក៏​បើកផ្លូវ​ទុក​ឲ្យ​ជន​ត្រូវ​ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សុខ​ចិត្តការ​កាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សំណុំរឿង​នេះ​ត្រូវ​បាន​លើកយក​មក​បើក​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា ដែល​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ​ឈ្មោះ CATRY DAVID NOEL ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ប៊ែ​ល​ស៊ិ​ក ។ ហើយ​កាលពី​ថ្ងៃ​ទី​១០ មក​រា ២០១៨ សមត្ថ​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជនជាប់ចោទ​រូប​នេះ​ដែល​ដឹក​ជញ្ជូន​គ្រឿងញៀន​ប្រភេទ​កា​កូ​អ៊ី​ង​ទម្ងន់​ជាង​១​គីឡូក្រាម (១០០៣,២៤​ក្រាម​) ដែល​មាន​សារ​ធាតុ​សុទ្ធ​ចំនួន​៨០,៤១​ភាគរយ ត្រូវ​បាន​រឹបអូស​នៅ​ក្នុង​វ៉ា​លី​ស​របស់​ជនជាប់ចោទ​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​ចូល​មក​ដល់​ប្រទេស​កម្ពុជា ។

នៅ​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​គេ​ពិតជា​បាន​ស៊ីឈ្នួល​ពី​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ក្នុង​តម្លៃ​៣​ម៉ឺន​ដុល្លារ ដើម្បី​យក​កា​កូ​អ៊ី​ង​ទាំងនោះ​មក​ដល់​កម្ពុជា ។ ជន​ជាប់​ចោទ​សារភាព​ទៀត​ថា រូបគេ​ស្គាល់​ជនជាតិ​ប្រេ​ស៊ី​ល​ម្នាក់​ឈ្មោះ តាំង​ហ្គី អេ​ជី​ខូ​ល័​រ ក្រោយមក​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ដោះស្រាយ​មិន​ចេញ ទើប​ខ្លួន​ក៏​សុខចិត្ត​ស៊ីឈ្នួល​កាន់​វ៉ា​លី​ស​ឲ្យ​មនុស្ស​ម្នាក់​ពី​ប្រទេស​ប្រេ​ស៊ី​លម​ក ដោយ​យក​គ្រឿងញៀន​ដែល​​គេ​បាន​រៀបចំ​រួច​ជា​ស្រេច​ជិះ​យន្តហោះ​មក​ប្រទេស​ថៃ ហើយ​ចុង​ក្រោយ​ក៏​ចូល​មក​ដល់​កម្ពុជា​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ