ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍ក្រោមល្បិចបញ្ឆោតខ្លាចេញពីភ្នំ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។ លោក​វរសេនីយត្រី ផាត់…

ខេត្តព្រៃវែង ៖ ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង ចុះ​បង្ក្រាប​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ។

លោក​វរសេនីយត្រី ផាត់ សុ​ជោ​ត បានអោយ​ដឹង​ទៀត​ថា តាម​រយៈ​ការ​អនុវត្ត​វិធាន​ញុះញង់ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ មិថុនា នៅ​ចំណុច​ភូមិ​បារាយ​ណ៌​កើត សង្កាត់​បារាយ​ណ៌ ក្រុង​ព្រៃវែង ខេត្តព្រៃវែង កំលាំង​អាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​បាន​ម្នាក់​ឈ្មោះ ម៉​ន ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​សូ ឃុំ​ធា​យ ស្រុក​បាភ្នំ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់ ស្មើនឹង​ទំងន់​០,៧៥​ក្រាម​ទាំង​សំបក​ថង់ ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងនេះ​រូបគេ​យក​មក​ពី​បក្សពួក​នៅ​ស្រុក​មេ​សាង ទើប​កំលាំង​អាវុធហត្ថ​ខេត្ត បន្ត​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ទៀត នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​បា​រាច ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង និង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់ ។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ឈាន ឆាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ទី​២-​ឈ្មោះ ម៉ៅ សា​មាន ហៅ ឆ្លេ​ញ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ