ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានទីតាំង​ចាក់មេជីវិតលួចលាក់មួយកន្លែង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីតាំង​លួចលាក់​បញ្ច​ល មេជី​វិត​ឲ្យ​ពពោះ មួយ​កន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ការ​យា​ល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​នឹង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ណ​ជាមួយ​អាជ្ញាធរ​និង​សម​ត្ថ​កិច្ចខណ្ឌ​ឬ​ស្សី​កែវ ​ចុះ​បង្ក្រាបដោយ​​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​, មេកា​២​នាក់​និង​រក​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣៧​នាក់ ។ ប្រតិបត្តិការ​នេះ…

រាជ​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ទីតាំង​លួចលាក់​បញ្ច​ល មេជី​វិត​ឲ្យ​ពពោះ មួយ​កន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ការ​យា​ល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​នឹង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ណ​ជាមួយ​អាជ្ញាធរ​និង​សម​ត្ថ​កិច្ចខណ្ឌ​ឬ​ស្សី​កែវ ​ចុះ​បង្ក្រាបដោយ​​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​, មេកា​២​នាក់​និង​រក​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣៧​នាក់ ។ ប្រតិបត្តិការ​នេះ ​ធ្វើ​ឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២​អា និង​៩​អា ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ការ​ចុះ​បង្ក្រាប​ទីតាំង​នេះ​ក្រោមការ​សម្របសម្រួល​ពី​លោក កួច គឹ​ម​ទ្បុ​ង​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។តាម​នគរបាល​បានអោយ​ដឹង​ថា​នៅ​ក្នុង​ការ​ចុះ​ឆែក​សមត្ថកិច្ច​បានឃាត់​ខ្លូ​ន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ LlU QlANG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ជា ជនជាតិ​ចិន មេកា​២​នាក់​និង​រក​ឃើញ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៣៧​នាក់​ព្រមទាំង ដកហូត​រថយន្ត​2​គ្រឿង​ម៉ាក​Lx470​មួយ​គ្រឿង​.​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​និង​ម៉ូតូ​1​គ្រឿង​។ ជន​ស​ង្ស​យ័​និង​ស្ត្រី​ពពោះ​ និង​សម្ភា​រត្រូវ​សមត្ថកិច្ច​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​នឹង​ការ​ពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើ​ម្បើ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​ ។​ ទោះបីជា​យ៉ាងណា​នគរបាល​ពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​នោះ​ទេ​ពុំ​វិញ​ការ​បង្ក្រាប​ទីតាំង​បញ្ចូល​មេជី​វីត​អោយ​ពរ​ពោះ​ដែល​ពុំ​ធ្លាប់​មាន​នេះ​ ។

អត្ថបទសរសេរ ដោយ