ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះបើមានអ្នកទិញយកទៅបរិភោគ សុខភាពពួកគាត់មិនវីវរហើយទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​តាម​បន្ទាត់​ព្រំដែន​ថា ទំនិញ​ហួសការ​បរិច្ឆេទ​ដែល​មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​ដែល​ចុះ​ពិនិត្យ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្រុក​ម៉ា​ឡៃ ។ គួរ​រំលឹក​ថា​នៅ​ពេល​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​ដែល​លក់ដូរ​តាម​តូប…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​តាម​បន្ទាត់​ព្រំដែន​ថា ទំនិញ​ហួសការ​បរិច្ឆេទ​ដែល​មាន​ហានិភ័យ​គ្រោះថ្នាក់​ដល់​អ្នក​បរិភោគ​ដែល​ចុះ​ពិនិត្យ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្រុក​ម៉ា​ឡៃ ។

គួរ​រំលឹក​ថា​នៅ​ពេល​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​ដែល​លក់ដូរ​តាម​តូប ស្តង់ ផ្សារ​ម៉ា​ឡៃ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​ដែល​ដឹក​នាំ​ដោយ​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​រួម​មន្ត្រី​ជំនាញ​បាន​ចុះ​ចែក​ខិតប័ណ្ណ​ស្តី​ពី​ការ​ណែនាំ​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ និង​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​ដើម្បី​អោយ​អាជីវករ​មានការ​យល់​ដឹង​បង្កា​លក់ទំនិញ​ដែល​ខូចគុណភាព​ហួសការ​បរិច្ឆេទ​ប្រើប្រាស់ និង​កំប៉ុង​មាន​ច្រែះ​ខូច​ដែល​ជា​ហានិភ័យ​ខ្លាំង​ចំពោះ​សុខភាព​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ការពារ​សុខភាព​ប្រជាពលរដ្ឋ ។

ខណៈ​ពេល​ដែល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​បាន​ដកហូត​ទំនិញ​ទំនិញ​ខូចគុណភាព​មាន​ហួសការ​បរិច្ឆេទ និង​កំប៉ុង​មាន​ច្រែះ​បាន​ទឹកដោះគោ​ស្រស់​១៩​កំប៉ុង ទឹកដោះគោ​ជូរ​១៦​កំប៉ុង ត្រីខកំប៉ុង​អត់​យីហោ​៧​កំប៉ុង ទឹកដោះគោឆៅ​កំប៉ុង​១​កំប៉ុង ទឹក​ផ្លែ​ឈឺ​មាន​១​កំប៉ុង ចា​ហួយ​​កំប៉ុង​១​កំប៉ុង ទឹកខ្មេះ​រូប​ទន្សាយ​៣៦​ដប ស្រា​បៀ​៦​កំប៉ុង ទឹកក្រូច​២៨​កំប៉ុង ទឹក​គូលែន​៤​កំប៉ុង ទឹកសេរ៉ូ​៤​ដប ប្រេងឆា​១​ដប​ធំ កម្ទេច​មី​១​កញ្ចប់​ធំ រាល់​ទំនិញ​ដកហូត​មន្ត្រី​ជំនាញ​យក​ទៅ​ដុត​​កំទេច​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ