ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ជប៉ុន​មាន​ជំហរ​រឹង​មាំ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន អះអាង​ថា ជំហរ​របស់​ប្រទេស​ជប៉ុន គឺ​រឹង​មាំ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា និង​មិន​ជឿ​តាម​ការ​អូស​ទាញ​នោះ​ទេ ។លោក​សុខ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន អះអាង​ថា ជំហរ​របស់​ប្រទេស​ជប៉ុន គឺ​រឹង​មាំ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា និង​មិន​ជឿ​តាម​ការ​អូស​ទាញ​នោះ​ទេ ។លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មិថុនា​ថា ជំហរ​ដ៏​ជាក់លាក់​របស់​ប្រទេស​ជប៉ុន​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​បណ្តា​ប្រទេស​លើ​សកលលោក​រួម​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផង ។ ប្រទេស​ជប៉ុន​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្ន​ង​បណ្តា​ប្រទេស​ទេ រួម​ទាំង​ប្រទេស​កម្ពុជា​ផង ។ ជាង​នេះ​ប្រទេស​ជប៉ុន​នៅ​តែ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ដែល​សម្តែង​ចេញពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា ។

ហេតុនេះ ហើយ​បានជា​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​មក​កម្ពុជា​រួម​ទាំង​ជំនួយ​ឲ្យ គជ​ប ផង​ដែរ ។ លោក​បាន​បន្ត​ថា ប្រទេស​ជប៉ុន​មិន​ទោរទន់​ទៅ​តាម​ការ​កៀរគរ​អូស​ទាញ​ពី​ម​ជ្ឈ​ដ្ឋា ន​ខាងក្រៅ​ណា​ឡើយ ដើម្បី​ឲ្យ​ជប៉ុន​ងាក​ចេញពី​សិទ្ធិ​ស្វ័​យស​ម្រេច​របស់​ខ្លួន​ជា​ដាច់ខាត ហើយ​ប្រទេស​ជប៉ុន​មិន​ឆាឆៅ​ចំពោះ​ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពយ​ជា​ឡើយ ។ លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា ប្រទេស​ជប៉ុន​មិន​លូកដៃ​អន្តរាគមន៍​ដើម្បី​ជួយ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​បាន​រំលោភច្បាប់​ធ្ងន់ធ្ងរ​ឡើយ ។ ជប៉ុន​ទុក​ឲ្យ​អតីត បក្ស​ប្រឆាំង​នេះ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​តាម​ទ​ង្វើ​របស់​ខ្លួន ។ ជប៉ុន​មិន​អើរ​ពើ ចំពោះ​បាតុកម្ម​អនាធិបតេយ្យ​ទាមទារ​ឲ្យ​ជប៉ុន​ធ្វើ​នេះ​ធ្វើ​នោះ​តាម​ខ្លួន​ឡើយ ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ទាប់​ពី​ក្រុម​អ្នកគាំទ្រ អតីត​គណបក្សប្រឆាំង​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ស្ថានទូត​ជប៉ុន​នៅ​ក្រៅប្រទេស ដើម្បី ទាមទារ​ឲ្យ​ជប៉ុន​ឈប់​ផ្តល់​ជំនួយ​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ យ៉ាងណា​ក្តី​ការ​បាតុកម្ម​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​អើពើ​នោះ​ទេ ។ លើស​ពី​នេះ​ការ​បាតុកម្ម​នេះ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំពុង​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​យ៉ាង​រលូន​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​ហៅ​ក្រុម​បាតុកម្ម​នៅ​ក្រៅប្រទេស​ជា​រុយ និង មូស​កំពុង​ចោមរោម​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ ។ បាតុកម្ម​នេះ និង​គ្មាន​ប្រសិទ្ធិ​អ្វី​មក​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នោះ​ទេ ។ ព្រោះថា ការ​បោះ​ឆ្នោត​នៅ​តែ​ដំណើរ​ទៅ​មុខ​រាជ​ធម្មតា​ទោះបី​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ក្តី ។

ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ រដ្ឋសភា ឆ្នាំ​២០១៨​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួត​ដណ្តើម​សន្លឹក​ឆ្នោត ។ គណបក្ស​ទាំងនោះ​បាន​ត្រៀម​គោលនយោបាយ​ក៏​ដូច​ជា សារ​នយោបាយ ដើម្បី​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​១៤​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ