ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយរឿង​ខ្ទេច​ខ្ទី​អស់ ព្រោះ​យក​កាមេរ៉ា​គេ​មក​ដាក់

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លួច​ដោះ​កាមេរ៉ា​សុវត្ថិភាព​ពី​ការិយាល័យ​មួយ​នៅ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ហើយ​យក​មក​ដាក់​ឲ្យ​ចាប់​សកម្មភាព​នៅ​ក្នុងផ្ទះ​។ អ្វី​ដែល​ហួសចិត្ត​នោះ គឺថា គាត់​មិន​បាន​លុប…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​លួច​ដោះ​កាមេរ៉ា​សុវត្ថិភាព​ពី​ការិយាល័យ​មួយ​នៅ​ក្នុង​ខេត្ត​ជាំ​ង​ស៊ូ ហើយ​យក​មក​ដាក់​ឲ្យ​ចាប់​សកម្មភាព​នៅ​ក្នុងផ្ទះ​។ អ្វី​ដែល​ហួសចិត្ត​នោះ គឺថា គាត់​មិន​បាន​លុប IP Address របស់​កាមេរ៉ា​នោះ​​ចេញ​ទេ ដែល​ធ្វើ​ឲ្យ​ម្ចាស់​ដែល​បាត់​កាមេរ៉ា​នោះ អាច​មើលឃើញ​គ្រប់​សកម្មភាព​។ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​បុរស​ជា​ចោរ​ហ្នឹងហើយ ទើប​បានជា​ម្ចាស់​កាមេរ៉ា​អាច​ថត​ទុក​សកម្មភាព​គ្រប់​បែប​យ៉ាង ហើយ​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​ដែល​ជា​លទ្ធផល គឺ​ចាប់ខ្លួន​បាន​យ៉ាង​ម៉ា​ស្អាត​តែ​ម្តង​។ នៅ​ថ្ងៃ​ដែល​ចាប់ខ្លួន​នោះ បុរស​ជា​ចោរ​បាន​សារភាព​ថា ខ្លួន​ពិតជា​ខ្មាស់​គេ​ខ្លាំង​ណាស់ ហើយ​ក៏​ទទួលស្គាល់​កំហុស​ដែរ​។ គាត់​បាន​និយាយ​ថា គាត់​ធ្វើ​បែប​នេះ​ក៏​ព្រោះតែ​ចង់​តាមដាន​សកម្មភាព​របស់​កូន​ៗ​នៅ​ក្នុងផ្ទះ​។ តែ​គាត់​មិន​នឹក​ស្មានថា រឿង​នេះ​បែកធ្លាយ​បែប​នេះ​សោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ