ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាមែនៗ… អ្នកលេងតុងទីនជាង៣០០នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​តុងទីន​ជាង​៣០០​នាក់ បាន​សម្ដែង​ការ​ខកចិត្ត​និង​ខឹងសម្បា​រ​យ៉ាង ​ខ្លាំង បន្ទាប់​ពី​ស្រី​ស្រស់​សោភា​ម្នាក់ដែល​ជា​មេ​តុងទីន បាន​ប្រមូល​លុយ​ខ្ទង់​ម៉ឺន​ដុល្លាររួច​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​ពី​ដឹង​ថា​ មេ​តុងទីន​ប្រមូល​លុយ​គេចខ្លួន​បាត់​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកលេង​តុងទីន​ជាង​៣០០​នាក់ បាន​សម្ដែង​ការ​ខកចិត្ត​និង​ខឹងសម្បា​រ​យ៉ាង
​ខ្លាំង បន្ទាប់​ពី​ស្រី​ស្រស់​សោភា​ម្នាក់ដែល​ជា​មេ​តុងទីន បាន​ប្រមូល​លុយ​ខ្ទង់​ម៉ឺន​ដុល្លាររួច​គេចខ្លួន​បាត់​ស្រមោល ។ បន្ទាប់​ពី​ដឹង​ថា​ មេ​តុងទីន​ប្រមូល​លុយ​គេចខ្លួន​បាត់​បែប​នេះ អ្នក​ចាញ់បោក​ទាំងនោះ ក៏​ចាត់​តំណាង​របស់​ខ្លួន​ចំនួន​៤​នាក់​ ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​ជួយ​អន្តរា​គមន៍ ។

តំណាង​ក្រុម​អ្នកលេង​តុងទីន​ទាំង​៤​នាក់​នោះ​ បាន​ទៅ​ជួប​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង០​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ដោយ​បាន​យក​រូបថត​ស្ត្រី​ជា​មេ​តុងទីន​នោះ​ទៅ​បង្ហាញ​អាជ្ញាធរ​ផង​ដែរ​។តំណាង​ក្រុម​អ្នកលេង​តុងទីន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ស្គាល់ឈ្មោះ​ស្ត្រី​ជា​មេ​តុងទីន​នេះ​ច្បាស់​ឡើយ ប៉ុន្តែ​តែង​នាំ​គ្នា​ហៅ​ឈ្មោះ​ថា ហេង​ហេង និង​ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​ដែរ ។​ចំណែក​ទីលំនៅ​ពិតប្រាកដ​របស់​ស្ត្រី​នោះ​មិន​បានដឹង​ឡើយ ហើយ​ស្ត្រី​ម្នាក់​នេះ​បាន​វេច​លុយ​ខ្ទង់​ម៉ឺន​ដុល្លារ​រត់​ចោល​ពួក​គាត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ គឺ​តាំងពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ម្ល៉េះ​។

ប្រភព​ដដែល​បន្ត​ថា អ្នក​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​មេ​តុងទីន​រត់​ចោល​នេះ​មាន​ចំនួន​៣០៥​នាក់ ហើយ​ការ​លេង​តុងទីន​មាន​២​ក្រុម និង​ដេញ​ជា​រៀងរាល់ថ្ងៃ ក្នុង​នោះ​ក្រុម​ទី​១ មាន​សមាជិក​១៥០​នាក់ ចំណែក​ក្រុម​ទី​២​មាន​សមាជិក​១៥៥​នាក់ ឯការ​លេង​ក្នុង​១​ក្បាល​ចាប់ពី​២​ម៉ឺន​រៀល​ឡើង​ទៅ ។កន្លង​មក ដល់​ម៉ោង​ដេញ​គឺ​តែងតែ​ជួប​មុខមេ​រហូត ដូច្នេះ​ហើយ​ទើប​គ្មាន​អ្នក​ណា​ដឹង​ថាមេ​មានគំនិត​បោក​បែប​នេះ ។ លុះដល់​ថ្ងៃ​ទី​១៥ខែមិថុនា ស្រាប់តែ​បាត់​មេ​ទើប​មានការ​ភ្ញាក់ផ្អើលតែ​ម្តង ៕

អត្ថបទសរសេរ ដោយ