ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​​​កាត់ដេរ​នៅ ភូមិ​​ក្បាលដំរី​​​រត់ជាន់គ្នា​​របួសធ្ងន់-ស្រាល​​​ប្រមាណ​​៣០នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្មក​រ​ប្រមាណ​​៣០​នាក់ ​បានរង​របួស​ធ្ងន់ និង​ស្រាល ដោយ​​សារ​រត់ជាន់គ្នា បន្ទាប់ពី​កើត​មាន​ទុស្សេ​​ចរន្ត​អគ្គិសនី​​​មួយបណ្តាលឱ្យ​​​ផ្អើល​​ឆោឡោ ​ហើយ​កម្មករ​ដ៏​ណែនណាន់​តាន់​តាប់​​ក្នុង​​រោងចក្រ​​នោះ បាន​ស្ទុះ​​ស្រដណ្តើម​​គ្នា​​​ចេញទៅ​ខាងក្រៅ ​ដើម្បី​​គេ​ច​ចេញ​ពីគ្រោះថ្នាក់​​កាលពី​វេលាម៉ោង​​​៩​និង​​​៣០​នាទីព្រឹក​​ថ្ងៃទី​​២ មីនា ​២០១១ ស្ថិត​ក្នុង​​​ភូមិ​ក្បាល​​ដំរី​ សង្កាត់​​កាកាប ​ខណ្ឌដង្កោ​…​​ចំណែក​​​អ្នក​​រង​របួស​ទាំងនោះត្រូវ​​បានគេច​​ចាត់​បញ្ជូន​​ទៅ​​ព្យាបាល​នៅមន្ទីរ​ពេទ្យភ្លាមៗ​អស់ហើយ ។​

កម្មករ​ដែលភ្ញាក់​ផ្អើល​​រត់ជាន់គ្នា​​រហូត​ដល់​​រង​របួស​ធ្ងន់​នេះ ​គឺ​ជា​អ្នក​​​បម្រើការ​ងារ​​នៅក្នុង​​រោងចក្រ​​​កាត់ដេរ (អតីត​រោងចក្រ​ផលិត​ស្បែក​ជើង​)​ ឈ្មោះ​​រី​ឡាយ​ ​អេប៊ល​​សូប អុីន​ដាស្ទ្រីល ​ស្ថិត​ក្នុង​​ភូមិ​​​-​សង្កាត់​​កើត​េហតុ​ខាងលើ មាន​កម្ម​ករ​​បម្រើការ​​ក្នុង​រោ​ង​ចក្រ​​​នេះ​ប្រមាណ​​៣.០០០​នាក់ ។ ​តាមព័ត៌​មាន​​ជំហានដំបូង​បាន​ឱ្យ​​ដឹង​ថា ករណី​​ដែលឈាន​ទៅ​ដល់ការ​រត់ជាន់​គ្នា​​​នេះ​គឺបណ្តាល​មកពីផ្អើល​​​ទុស្សេ​ខ្សែ​ចរន្តអគ្គិសនី​​នៅ​ផ្នែក​តុ​កាត់ ហើយ​រាល​​ដាល​ជា​​អណ្តាត​ភ្លើង ទើប​កម្មករ​​ទាំងនោះ​ផ្អើល​​រត់ប្រជ្រៀតគ្នា​ចេញ​ មាន​អ្នក​ខ្លះ​​ដួល អ្នកខ្លះ​​ប៉ះ​ទង្គិច​​​​របស់រឹង​ផ្សេងៗ​ និង​អ្នក​​​ខ្លះរត់ជាន់គ្នា​​ ប៉ុន្តែ​​មិន​បណ្តាល​ឱ្យ​​​មាន​អ្នក​ស្លាប់ទេ ហើយ​​អណ្តាត​ភ្លើង​​ក៏ត្រូវ​​បានពន្លត់​​រួច​រាល់​ដែរ​…។ ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅពេលក្រោយ និងនៅលើ​ទំព័រកា​សែត​កោះ​សន្តិភាព ៕