ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​២​ថ្ងៃ​សោះ ឃាត់ខ្លួន​បាន​ដល់​ទៅ​២៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ជនជាតិ​វៀតណាម​ប្រុស​ស្រី​សរុប​ចំនួន​២៨​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា និង​២​គោលដៅ​ផ្សេង​ៗ​គ្នា​ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​កណ្តាល ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ជនជាតិ​វៀតណាម​ប្រុស​ស្រី​សរុប​ចំនួន​២៨​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា និង​២​គោលដៅ​ផ្សេង​ៗ​គ្នា​ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​កណ្តាល ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ និង​មួយ​គោលដៅ​ទៀត​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តិ​ន៍​នីតិវិធី​សហការ​ជាមួយនឹង​កម្លាំង​ការិយាល័យ​ស៊ើប​អង្កេត និង​អនុវត្តន៍​និ​តិ​វិធី ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ថ្ងៃ​នោះ​ដែរ​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​តូប​សំអាងការ ធ្វើ​ក្រចក អ៊ុតសក់ និង​តូប​លក់ដូរ​មួយ​ចំនួន​នៅ​ក្នុង​ផ្សារ​កណ្តាល ។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​កម្លាំង​របស់​លោក​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ជនជាតិ​វៀតណាម​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ស្រី​៨​នាក់ ដែល​កំពុង​តែ​លួច​ស្នាក់ និង​បំពេញ ការងារ​ដោយ​ខុសច្បាប់ ។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ដែរ​ថា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ កម្លាំង​របស់​លោក​ក៏​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១៣​នាក់ (​ស្រី​៧​នាក់​) ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង បំពេញការងារ​របស់​ជនបរទេស​ទាំង​ពីរ​គោល​ដៅ​នៅ​ក្នុង​ខណ្ឌ​ចំនួន​២​គឺ​ខណ្ឌដូនពេញ និង ខណ្ឌទួលគោក ដោយ​ធ្វើការ​ឃាត់ខ្លួន​ជន​ជាតិ​​វៀតណាម​សរុប​ចំនួន​២៨​នាក់​នេះ​ខាងលើ​នេះ​រួច​ហើយ​ក៏​បាន​ធ្វើការ​ចាប់​ប​ញ្ជួ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ