ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អង្គការ​សង្គម​ស៊ី​វិល គឺជា​កោសិកា​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រទេស​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល និង​គណបក្ស​នយោបាយ គឺជា​កោសិកា​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ប្រទេស​ជាតិ​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា ។ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី…

រាជធានី​ភ្នំពេញ ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល និង​គណបក្ស​នយោបាយ គឺជា​កោសិកា​ដ៏​មាន​សារសំខាន់​មួយ​សម្រាប់​ប្រទេស​ជាតិ​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា ។ សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ថ្លែង​បែប​នេះ​ក្នុង​វេទិកា​ស្តី​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល​ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ។

សម្តេច​ក្រឡាហោម​បាន​បញ្ជាក់​ថា សមាគម​ន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន ប៉ុន្តែ​ក្នុង​នោះ​មាន​ចំនួន​៦៤៨​ដែល​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ខណៈ​ដែល​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ធំ​ទៀត​នៅ​មិន​ទាន់​បំពេញ​កាតព្វកិច្ច​នៅឡើយ ។ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស អង្គការ​សង្គម​ស៊ី​វិល និង​គណបក្ស​នយោបាយ គឺជា​កោសិកា​ដ៏​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន ។ ដូច្នេះ​ដើម្បី​ធានា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​កិច្ច​ដំណើរ ប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្ស​នយោបាយ ។ ក្រសួងមហាផ្ទៃ បាន​ទទួល​របាយការណ៍​ពី​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​ថា អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ពុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ ឬ​មិន​បាន​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​នៅ​ពេល​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដូច្នេះ​ទើប​អាជ្ញា​ធរមាន​វិការ​តាម​ផ្លូវច្បាប់ ។

លោក​សឿង សា​រឿ​ន ប្រធាន​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ ដើម្បី​កម្ពុជា​(CCC) និង​ជា​តំណាង​អង្គការ​សង្គម​ស៊ី​វិល​បាន​ថ្លែង​ក្នុង​វេទិកា​នោះ​ថា ទោះបីជា​ស្ថានភាព​ទូទៅ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល​មាន​ភាពល្អ​ប្រសើរ​ជិត​៣​ទស្ស​វត្ស​ន៍​កន្លង​មក​ក៏​ដោយ ប៉ុន្ដែ​នា​ពេល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​សង្គម​ស៊ី​វិល​បាន​ទទួល​រង​ក្ដី​ព្រួយបារម្ភ​មួយ​ចំនួន​រួម​មាន​ទី​១ -​ការ​ថយ​ចុះ​នៃ កិច្ចសហការ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ទី​២ – ការ​ភ្ជាប់​អង្គការ​សង្គម​ស៊ី​វិល​ទៅ​នឹង​បរិបទ​នយោបាយ និង​ចលនា​ប្រឆាំង​នានា និង​ទី​៣ – ការ​ឆ្លើយ​តប​ពី​សំណាក់​ក្រសួងមហាផ្ទៃ​តាម​សំណើរ និង​តម្រូវការ​ជា​ច្រើន​របស់​អង្គការ​ស៊ី​វិល ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល​ទើប​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ចំណែក​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

តួយ៉ាង​ការ​សិក្សា​រួម​មួយ​ក្នុង​ចំណោម​សង្គម​ស៊ី​វិល​២០០០​អង្គការ កាលពី​ឆ្នាំ​២០១២ បង្ហាញ​ថា សង្គម​ស៊ី​វិល​បាន​ចំ​ណោ​យ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៦០០​ទៅ​៧០០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗ សម្រាប់​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​អ្នក​ទទួលផល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជិត​១២​លាន​នាក់ ។ ឆ្លៀតឱកាស​នោះ​ដែរ​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​កម្ពុជា​នឹង​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្តិ​ទី​៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ និង​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ