ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្សល់​សំបុត្រ​១សន្លឹក​ក្បែរ​​សព​​លោកតា​​​ចង.ក​សម្លា.ប់​​ខ្លួន​​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ លោកតា​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុងផ្ទះ តែ​មុន​លោកតា​ចង​.​ក បាន​សរសេរ​បណ្តាំ​ទុក​មួយ​ច្បាប់ ដើម្បី​ឱ្យ​កូនចៅ​មើល​កុំឱ្យ​មានការ​ស្រពេចស្រពិល​ក្នុង​ភាព​បញ្ចប់ជីវិត​របស់​លោកតា​នេះ ។ ប្រភព​ឱ្យ​ដឹង​ថា លោកតា​មានឈ្មោះ សៀ​ក…

ខេត្តកណ្ដាល ៖ លោកតា​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ក្នុងផ្ទះ តែ​មុន​លោកតា​ចង​.​ក បាន​សរសេរ​បណ្តាំ​ទុក​មួយ​ច្បាប់ ដើម្បី​ឱ្យ​កូនចៅ​មើល​កុំឱ្យ​មានការ​ស្រពេចស្រពិល​ក្នុង​ភាព​បញ្ចប់ជីវិត​របស់​លោកតា​នេះ ។ ប្រភព​ឱ្យ​ដឹង​ថា លោកតា​មានឈ្មោះ សៀ​ក សា​រុំ អាយុ​៦១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដើម​មៀន ឃុំ​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ បើ​តាម​ប្រភព​ពី​ក្រុម​គ្រួសារ​លោកតា​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា កាល​វេលា​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទះ ដោយ​មាន​គេ​ប្រទះ​ឃើញ​លោកតា​ចង​.​ក​សម្លាប់​ខ្លួន ។

​​លោកតា​ សុខ ឡុ​ង អាយុ​៦០​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ រស់នៅ​ជាមួយ​គ្នា​បានឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២០ មិថុនា វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ គាត់​និង​កូនប្រុស​ម្នាក់​ឈ្មោះ សុខ ច​ន្ទ័​ដា​រិ​ទ្ធ បានឮ​សំឡេង​លាន់​ផ្ទុះ​ក្តាំង ហេ​ី​យ​គាត់​និង​កូន​បាន​ចេញ​បេ​ី​ក​ទ្វាររបង​ផ្ទះ​ចេញ​ទៅ​មើល តែ​មិន​ឃេ​ី​ញ​មាន​អ្វី​ប្លែក​សោះ ក៏​នាំ​គ្នា​ចូល​ផ្ទះ​ដេក​វិញ​ទៅ ។ លុះ​ព្រឹក​ឡេ​ី​ង​ថ្ងៃ​ទី​២១ មិថុនា វេលា​ម៉ោង​៦​ព្រឹក លោកតា​សុខ ឡុ​ង និង ក្រុម​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ប្រកប​មុខរបរ​រៀង​ៗ​ខ្លួន រហូត​ដល់​ម៉ោង​៦​ល្ងាច ពួក​គាត់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ និង​បាន​ដើរ​ចូល​ទៅ​ផ្ទះបាយ តែ​មិន​បាន​ឃេ​ី​ញ​លោកតា​ដែល​ស្លាប់​ចុះ​មក​ហូប​បាយ ដែល​ជា​ទម្លាប់​គេ​បាន​គ្រប​ទុក​ឱ្យ​រាល់ថ្ងៃ​នៅ​ពេល​ព្រឹក ។

ឃើញ​ដូច្នោះ ក្រុម​គ្រួ​សារបាន​នាំ​គ្នា​មានការ​សង្ស័យ ទើប​គាត់ និង​កូនប្រុស​ឡើង​ទៅ​បេ​ី​ក​ទ្វារ​បន្ទប់​លើ​ផ្ទះ ស្រាប់តែ​ឃេ​ី​ញ​គាត់​ដេក​ផ្កាប់មុខ ចង្ការ​កល់​ទៅ​នឹង​កៅអី​ឈើ ពេល​នោះ​បាន​លូកដៃ​ទៅ​ស្ទាប​ជើង​គាត់ មាន​សភាព​រឹង ទើប​ដឹង​ថា គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយ​ពេល​ដឹង​ថា តា​សៀ​ក សា​រុំ ស្លាប់ ក៏​បាន​ស្រែកហៅ​បងស្រី​បង្កើត​ជួយ និង​ជូនដំណឹង​ទៅ​ប្រធាន​ភូមិ ដើម្បី​រាយការណ៍​ជូន​សមត្ត​កិច្ច​ចុះ​ធ្វើការ​ពិនិត្យ ។ សមត្ត​កិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង បាន​សន្និដ្ឋាន​ថា​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់ ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ដោយ​យោង​ទៅ​លើ​វត្ថុ​តាង​ដូច​មាន​ខ្សែ​អង្រឹង​រុំ​.​ក​២​ជុំ ចងទៅ​និង​បង្អួច​ទ្វារ​ផ្ទះ និង​បាន​រក​ឃើញ​លិខិត​មួយ នៅ​ក្បែរ​ខ្លួន​សព ដែល​នោះ​ជា​បណ្ដាំ​ទុក មុន​ពេល​ធ្វើ​អត្តឃាតកម្ម​នេះ ។

អត្ថបទសរសេរ ដោយ