ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន​អះអាង​ពី​ការ​ស្លា.ប់​របស់​ប្រមុខ​ពួក​តា​លី​បង់

5 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​បើ​​យោង​តាម​ប្រទេស​ប៉ា​គី​ស្ថាន​បាន​​អះអាង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កមួយ​គ្រឿង​បាន​សម្លាប់​ប្រមុខ​ពួក​តា​លី​បង់​​ប៉ា​គី​ស្ថាន លោក​ MOLLAH FAZLULLAH ក្នុង​ខេត្ត​គូ​ណារ​ ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​។…

ប្រទេស​ប៉ា​គី​ស្ថាន ​៖ ​បើ​​យោង​តាម​ប្រទេស​ប៉ា​គី​ស្ថាន​បាន​​អះអាង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២១ ​មិថុនា​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កមួយ​គ្រឿង​បាន​សម្លាប់​ប្រមុខ​ពួក​តា​លី​បង់​​ប៉ា​គី​ស្ថាន លោក​ MOLLAH FAZLULLAH ក្នុង​ខេត្ត​គូ​ណារ​ ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន​។

មុន​នេះ​បណ្ដា​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយ​ថា​ លោក MOLLAH FAZLULLAH ប្រមុខ​ក្រុម​TEHRIK-E-TALIBAN PAKISTAN បាន​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ទី​១៣ ​មិថុនា ​ដោយ​គ្រាប់​​មី​ស៊ី​លបាញ់​ចេញពី​យន្តហោះ​ចារកម្ម​អា​មេ​រិ​កមួយ​គ្រឿង​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងកា​របរទេស​ប៉ា​គី​ស្ថាន លោក MOHAMMAD FAISAL និយាយ​ថា មែនហើយ​យើង​​អាច​បញ្ជា​ក់ថា ​ជន​នេះ​ពិតជា​ស្លាប់​។ រីឯ​ពួក​តា​លី​ប៉ង់​ប៉ា​គី​ស្ថាន ​នៅ​ពុំ​ទាន់​បញ្ជា​ក់​ពី​​ការ​ស្លាប់​របស់​ប្រមុខ​ពួក​គេ​នៅឡើយ ប៉ុន្តែ​ប្រភព​នានា​របស់​ពួក​តា​លី​បង់ លាត​ត្រដាង​​ថា ការ​ប្រកាស​ជា​ផ្លូវការ​មួយ​អាច​ធ្វើ ពេល​ក្រុម​ពួក​គេ​ជ្រើសរើស​បាន​មេដឹកនាំ​ថ្មី។

អ្នកនាំពាក្យ​ក្រសួង​ការ​ទេស​ប៉ា​គី​ស្ថាន​គូស​បញ្ជា​ក់ថា ​ការ​សម្លាប់​ភេរវ​ករ MOLLAH FAZLULLAH ដែល​ដឹកនាំ​អំពើ​ភេរវកម្ម​នានា​ប្រឆាំង​ប៉ា​គី​ស្ថាន គឺជា​ជោគជ័យ​សំខាន់​មួយ​​ក្នុង​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម​។​ព័ត៌មាន​អំពី​ការ​ស្លាប់​របស់​ប្រមុខ​តា​លី​បង់​រូប​នេះ ត្រូវ​បាន​អបអរសាទរ​ក្នុង​ប្រទេស ពិសេស​បណ្ដា​គ្រួសារ​ដែល​សាច់ញាតិ​ពួក​គេ​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ