ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​លោក សម រ​ង្ស៊ី ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​កោះហៅ​លោក សម រ​ង្ស៊ី អ​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ ។ ការ​ចេញ​ដីការ​នេះ​បន្ទាប់​ពី​លោក សម…

​រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការ​កោះហៅ​លោក សម រ​ង្ស៊ី អ​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ ។

ការ​ចេញ​ដីការ​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​អះអាង​ថា ព្រះរាជា​សារ​របស់​ព្រះ​មហា​ក្ស​ក្រ​ព្រះបាទ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជ​ឱង្ការ​ដល់​ពលរដ្ឋ​ឲ្យ​ទៅ បោះ​ឆ្នោត​បាន​គ្រប់​គ្នា​ដោយ​កុំ​ព្រួយ​បារ​ម្ម​ណ៍​ព្រោះ​ការ​បោះ​ឆ្នោត​ជា​ការ​សម្ងាត់ ត្រឹមត្រូវ យុត្តិធម៌ ។

​យោង​តាម​ដីការ​របស់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ បាន​កោះហៅ​លោក សម រ​ង្ស៊ី ដែល​ជា​ជនសង្ស័យ​ដែល​រស់នៅ​ផ្ទះ​លេខ​៦៧៦ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ដើម្បី​សាកសួរ ។

​បើ​តាម​ដីការ​បញ្ជាក់​ថា ការ​កោះហៅ​លោក សម រ​ង្ស៊ី នេះ​ក្នុង​ដំណើ​រឿង​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​លោក សម រ​ង្ស៊ី បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជ​សារ​ក្លែងក្លាយ ។ តំណាង​អយ្យ​ក៏​បាន​ឲ្យ​លោក សម រ​ង្ស៊ី ត្រូវ​ចូល​ឲ្យ​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជាមួយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ