ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ព្រមាន​ម្តង​មក​ហើយ​តែ​មិន​ស្តាប់​លើក​នេះ​មាន​តែ​ប្រើ​ធម៌​ក្តៅ​ទើបបាន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន…

ខេត្តកំពង់ចាម ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ខេត្តកំពង់ចាម និង​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ត ដា​រ៉ា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ដើម្បី​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​លើ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ព្រូ​រថយន្ត និក​ម្មករ នៅ​ចំណុច​ភូមិ​ត្រកួន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

ក្នុង​នោះ​បាន​ហៅ​អ្នកបើកបរ​រថយន្ត​ត្រួតពិនិត្យ​ចំនួន​៧៦​គ្រឿង ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​សរុប​១៦៧​នាក់ មាន​អ្នកបើកបរ​ចំនួន​៧៦​នាក់ ព្រូ​៥៦​នាក់ និង​កម្មករ​៣៥​នាក់ ។ ជា​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​ចំនួន​២០​នាក់​មាន​អ្នកបើកបរ​៩​នាក់ ព្រូ​៤​នាក់ និង កម្មករ​៧​នាក់ ។ បាន​ឃាត់រ​យន្ត​សរុប​១៣​គ្រឿង​មាន​ឯកសារ​ត្រឹមត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ចំនួន​៩​គ្រឿង និង​ឃាត់​រថយន្ត​រក្សា​ទុក បណ្តោះអាសន្ន​៤​គ្រឿង ។

បាន​ឃាត់​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ជា​អ្នកបើកបរ ព្រូ​រថយន្ត និង​កម្មករ​២០​នាក់ ហើយ​អ្នក​ទាំង​២០​នាក់​ដែល​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ