ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូរ៉េ​ខាងជើង​កម្ទេច​ចោល​ទីតាំង​សាកល្បង​បាលី​ស្ទិ​កធំៗ​ជាច្រើន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖​ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​អះអាង​នា​ថ្ងៃ​ទី​២១​មិថុនា​ថា កូរ៉េ​ខាងជើង​​បាន​កម្ទេច​ចោល​រួច​ហើយ​ទីតាំង​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធំ​ៗ របស់​ខ្លួន​ចំនួន​៤​កន្លែង ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។ លោក​ត្រាំ​បាន​លើក​ពី​រឿង​នេះ​ឡើង​នា​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​លោក ក្រោយ​​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​លោក…

សហរដ្ឋអាមេរិក ​៖​ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ បាន​​អះអាង​នា​ថ្ងៃ​ទី​២១​មិថុនា​ថា កូរ៉េ​ខាងជើង​​បាន​កម្ទេច​ចោល​រួច​ហើយ​ទីតាំង​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធំ​ៗ របស់​ខ្លួន​ចំនួន​៤​កន្លែង ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​។

លោក​ត្រាំ​បាន​លើក​ពី​រឿង​នេះ​ឡើង​នា​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​រដ្ឋាភិបាល​លោក ក្រោយ​​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​​គី​ម ​ជុង​អ៊ុ​ន ​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​សិង្ហ​បុរី​។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ លោក​គី​ម​ ជុង​អ៊ុ​ន​បាន​​សន្យា​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ ​ហើយ​លោក​ត្រាំ​ផ្ដល់​ការ​សន្យា​ធានា​​សន្តិសុខ​ដល់​របប​កូរ៉េ​ខាងជើង​។​ ហើយ​កូរ៉េ​ខាងជើង​ឈប់​បាញ់​មី​ស៊ី​ល ក្នុង​នោះ​រួម​​មាន​មី​ស៊ីល​បាលី​ស្ទិ​ក និង​កម្ទេច​ចោល​បណ្ដា​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​។លោក​ត្រាំ​ ក៏​បាន​អះអាង​ថា ​កូរ៉េ​ខាងជើង​បាន​បំផ្ទុះ​ចោល​រួច​ហើយ​ទីតាំង​សាកល្បង​នុយ​​ក្លរ​អ៊ែ​រ​ធំ​ជាងគេ​បំផុត​មួ​យ ក្នុង​ចំណោម​ទីតាំង​សាកល្បង​ធំ​ៗ​ទាំង​អស់​។ ​តាម​ពិត​ទៅ​​ទីតាំង​សាកល្បង​បាលី​ស្ទិ​ក​ធំ​៤​ បាន​បំផ្លាញ​ចោល​រួច​ហើយ​ ប៉ុន្តែអ្វី​ដែល​សំខាន់​នោះ​គឺថា​ ​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ចាប់ផ្ដើម​រួច​ហើយ​។ កូរ៉េ​ខាងជើង​កាលពី​ខែ​ឧសភា​​បាន​កម្ទេច​ចោល ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​សំខាន់​របស់​ខ្លួន PUNGGYE-RI ដែល​​មាន​រូង​ក្រោម​ដី​៤​។លោក​ត្រាំ​ក៏​សរសើរ​ផង​ដែរ ​ដល់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ដែល​​បាន​បំពេញការងារ​ដ៏​ល្អ​បំផុត​លើ​បញ្ហាកូ​រ៉េ​ខាងជើង​។ ​លោក POMPEO​ ក៏​គ្រោង​មក​​កាន់​ក្រុង​ព្យុ​ង​យ៉ាង​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ដើម្បី​បន្ត​ការ​ចរចា​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ