ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ ឆ្មក់​ចាប់អ្នកចាក់បាល់យប់មិញ សុទ្ធតែ​ជា​​សិស្ស​សាលា​…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ លោក​ប៉ង់ សុ​យុទ្ធ​ធា​រ៉ា ព្រះរាជអាជ្ញា​រង​ បាន​កោះហៅ​កម្លាំង​សមត្ថកិច្ច​យ៉ាង​តក់ក្រហល់​ដោយ​មិន​បាន​ប្រាប់​អំពី​ផែនការ​ណ៍​ជា​មុន ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​និង​ចាក់​បាល់​ ជ្រក​ក្រោម​ស្លាក​​អុ​ី​នធើរណេត​ចំនួន​២​កន្លែង ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០៧…

ខេត្តបាត់ដំបង ​៖ លោក​ប៉ង់ សុ​យុទ្ធ​ធា​រ៉ា ព្រះរាជអាជ្ញា​រង​ បាន​កោះហៅ​កម្លាំង​សមត្ថកិច្ច​យ៉ាង​តក់ក្រហល់​ដោយ​មិន​បាន​ប្រាប់​អំពី​ផែនការ​ណ៍​ជា​មុន ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​និង​ចាក់​បាល់​ ជ្រក​ក្រោម​ស្លាក​​អុ​ី​នធើរណេត​ចំនួន​២​កន្លែង ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​០៧ និង៤០​នាទី​យប់​ថ្ងៃទី​២១​ មិថុនា នៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ក្របួច​បាន​មនុស្ស​ជាង​ជិត​២០​នាក់ ​ដែល​ភាគច្រើន​ជា​ក្រុម​សិស្ស​វង្វេង​ផ្ទះ​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ​ ដឹកនាំ​ដោយ​​លោក​ប៉ង់ សុ​យ្ទ្ធ​ធា​រ៉ា ព្រះរាជអាជ្ញា​រង និង​ចូលរួម​សហការ​ដោយ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​។ ប្រភព​ដដែល​បាន​ឱ្យ​​ដឹង​ទៀត​ថា លោក​ព្រះ​រាជ​អាជ្ញា​​មិន​បាន​ប្រាប់​អំពី​ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ខាងលើ​នេះ​ ឱ្យ​សមត្ថកិច្ច​បាន​ជ្រាប​ជា​មុន​ទេ បែប​​ទំនង​ខ្លាច​បែកការ​ណ៍ ដែល​ធ្វើ​ឱ្យ​កិច្ច​ប្រ​តិ​បត្ត​ការ​នេះ​បរាជ័យ​ ។ ប៉ុន្តែ​ពេល​ចុះ​ដល់ទី​តាំង​ ទើប​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​បិត​ខ្ទប់ទ្វារ​ ​រួច​ចូល​បង្ក្រាប​តែ​ម្ដង ​។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ នៅ​ក្នុង​ទីតាំង​ល្បែង​ហ្គេ​ម​និង​ចាក់​បាល់​ទាំងនោះ អ្នក​ប្រ​ព្រិ​ត្ត​នឹង​ល្បែង​នេះ​ ភាគច្រើនជា​ក្រុម​សិស្សសាលា​ដែល​វង្វេង​ផ្ទះ​និង​សាលា ​។នៅ​ក្នុង​របាយ​ការ​ណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​ទី​១-​យីហោ Gold Cafe Net ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ ។ ទីតាំង​នេះ​ សមត្ថកិច្ច​ក្របួច​បាន​ក្រុម​យុវ​សិស្ស​វង្វេង​ផ្ទះ​ចំនួន​១៦​នាក់ និង​បុគ្គលិក​បំរើ​ការ​ក្នុង​ទីតាំង​ល្បែង​នេះ​ចំនួន​២​នាក់ គឺ​ឈ្មោះ​លឹ​ម ម៉ា​រ៉ា ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ និង​ឈ្មោះ​អៀម ប៉​ថេ​ង ភេទប្រុស ​អាយុ​២៤​ឆ្នាំ​ ។ ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​វត្ថុ​តាង​ជា​ច្រើន ដូច​ជា​វត្ថុ​តាង​ដកហូត​រួម LCD​កុំព្យូទ័រ​ចំនួន​១៩​គ្រឿង​, ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង​, ឃីបត​ចំនួន​១៦​គ្រឿង និង​សម្ភារ​​ជា​ច្រើន​ទៀត ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ល្បែងស៊ីសង​ជ្រក​ក្រោម​ស្លាក​អុ​ី​ន​ធើណេត​​នេះ​។
ដោយ​ឡែក ​ទីតាំង​ទី​២-នៅ​ទីតាំង​ដែល​មាន​យីហោ Master Net ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយ​ប៉ោ​។ ទីតាំង​ទី​២​នេះ​ សមត្ថកិច្ច​បង្ក្រាប​បាន​បុគ្គលិក​បំរើ​ការ​ម្នាក់​ប៉ុណ្ណោះ​ គឺ​ឈ្មោះ​សែ​ម រិ​ទ្ធី ប្រកស​អាយុ​៣៥​ឆ្នាំ ខណ​:​អ្នកលេង​បាន​ចេញ​ផុត និង​ខ្លះ​មិន​ទាន់​បាន​ចូល​លេង​ ។ ប៉ុន្តែ​បាន​រឹបអូស​នូវ​វត្ថុ​តាង​ជា​ច្រើន​ដូច​ជា LCD​កុំព្យូទ័រ​ចំនួន ១០​គ្រឿង​, ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​៨​គ្រឿង​, ឃីបត​ចំនួន​៧​គ្រឿង និង​សម្ភារ​:​ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​ច្រើន​ទៀត​ ។ ពាក់ព័ន្ធ​នឹង​ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​ធ្វើ​អាជីវកម្ម​អុ​ី​ធើរ​ណេត​​​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​និយាយ​ថា បច្ចុប្បន្ន​ ទីតាំង​ល្បែង​នេះ​​កំពុង​រីក​លូតលាស់​ខ្លាំង​បំផុត​ នៅ​ក្នុង​ក្រុង​បាត់ដំបង បើ​ទោះជា​សមត្ថកិច្ច​ធ្លាប់​ចុះ​បង្ក្រាប​ខ្លះ​ៗ​កន្លង​មក​ក្ដី​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​តែង​រិះគន់​មិន​ឈប់​ឈរ​អំពី​សកម្មភាព​របស់​សមត្ថកិច្ច ដែល​មានការ​រើសអើង​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ ឬ​ចាក់​បាល់ ដែល​ជ្រក​ក្រោម​ស្លាក​អាជីវកម្ម​អុ​ី​ន​ធើរណេ​​នេះ​ ។ អ្នក​ប្រកប​រប​នេះ​ខ្លះ​ បាន​ចង្អុលមុខ​សមត្ថកិច្ច​ចំ​ៗ​ថា បង្ក្រាប​បាន​តែ​ទីតាំង​ណា ​ដែល​រឹង​រុះ​មិន​ព្រម​បង់​សំណែន​ប្រចាំខែ ឬគ្មាន​ខ្សែ​គ្មាន​ខ្នងបង្អែក រីឯ​ទីតាំង​ណា​ដែល​បាន​បង់​សំណែន​ប្រចាំខែ ឬ មាន​ខ្សែ​សាច់ញាតិ​ជា​មន្ត្រី​មាន​អំណាច ឬ មាន​ក្រុម​គ្រួសារ​ជា​សមត្ថកិច្ច កន្លង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ទេ សុខចិត្ត​ឆ្ងោ​ក​មុខ​ដើរ​ហួស ​។ជា​ពិសេស​ ទីតាំង​ល្បែង​ហ្គេ​ម​ប៉ុន្មាន​កន្លែង​ដែល​ស្ថិត​នៅ​ខាងលិច​ «​វិទ្យាល័យ​ព្រះ​មុនី​វង្ស​» ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ដែល​កំពុង​ពង្វក់​សិស្សសាលា​ទាំង​យប់​ទាំង​ថ្ងៃ តែ​គ្មាន​សមត្ថកិច្ច​នៅ​អង្គ​ភាព​ណាមួយ​ហ៊ាន​ចុះ​បង្ក្រាប​ទេ រាប់​ទាំង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ ។ បើ​តាម​ប្រភព​ខាងលើ​នេះ​ បាន​បញ្ជាក់​ថា ទីតាំង​ល្បែង​ហ្គេ​ ម​ដែល​កំពុង​ពង្វក់​សិស្សសាលា​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ខាងលិច​វិទ្យាល័យ​ព្រះ​មុនី​វង្ស ខាង​លើ​នេះ ​គឺជា​កម្ម​សិទ្ធ​ិ​របស់​លោក​ទាហាន​ផ្កាយ​១​ ។ ដូច្នេះ​ហើយ​ ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ចុះ​បង្ក្រាប​ ។ នេះ​ជា​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​តម្លាភាព​របស់​កម្លាំង​សមត្ថកិច្ច​រវាង​អ្នកមាន​ខ្សែ​និង​អ្នក​អត់​ខ្សែ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា កន្លង​សមត្ថកិច្ច​ធ្លាប់​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​លោក​ផ្កាយ​១​ខាងលើ​នេះ​ចំនួន​២​លើក​ហើយ​ ក្រោម​ការ​អន្តរា​គម​ន៍​​ខ្វាត់ខ្វែង​ពី​មន្ត្រី​ថ្នាក់លើ ថែម​ទាំង​រឹបអូស​នូវ​សម្ភារ​​ជា​ច្រើន​ផង តែ​ក្រោយមក​ទីតាំង​លោក​ផ្កាយ​១​នេះ​ នៅ​តែ​អាច​បើក​ស្វា​គម​ន៍​កូនសិស្ស​ទាំង​យប់​ទាំង​ថ្ងៃ​បាន​យ៉ាង​រលូន​ដោយ​មិន​រំខាន​ដ​លា់ម​ត្ថ​កិច្ច​ឡើយ​ ។ ប្រជាពលរដ្ឋ​កំពុង​រង់​ចាំ​តាមដាន​ថា តើ​ពេល​ណា​ទើប​សមត្ថកិច្ច​និង​តុលាការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​របស់​លោក​ទាហាន​ពាក់​ផ្កាយ​១​ខាងលើ​នេះ​… ​ឬ​ក៏​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​.​?ទោះ​យ៉ាងណា​ ជុំវិញ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​ជ្រក​ក្រោម​ស្លាក​អុ​ី​ន​ធើរណេត​​ទាំង​២​កន្លែង​ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ល្បែង​ហ្គេ​ម​ទាំង​២​កន្លែង​ខាងលើ​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ រីឯ​ក្រុម​សិស្សសាលា​វង្វេង​ផ្ទះ​ចំនួន​១៤​នាក់​ ត្រូវ​បាន​ធ្វើការ​អប់​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕

អត្ថបទសរសេរ ដោយ