ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោ​ជន៍​ថ្នាំ​ប្រឆាំង​នឹង​វីរុស​ចំពោះ​​ជំងឺ​ផ្តាសាយ​

5 ឆ្នាំ មុន

ប្រសិនបើ​អ្នកមាន​ជំងឺ​ផ្តាសាយ​, ថ្នាំ​ប្រឆាំង​នឹង​មេរោគ​វីរុស​អាច​ជួយ​បន្ថយ​រយៈពេល និង​ភាព​ធ្ងន់​នៃ​ជំងឺ​បាន ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អា​មេ​រិ​ក (U.S. Centers for Disease…

ប្រសិនបើ​អ្នកមាន​ជំងឺ​ផ្តាសាយ​, ថ្នាំ​ប្រឆាំង​នឹង​មេរោគ​វីរុស​អាច​ជួយ​បន្ថយ​រយៈពេល និង​ភាព​ធ្ងន់​នៃ​ជំងឺ​បាន ។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អា​មេ​រិ​ក (U.S. Centers for Disease Control and Prevention) បាន​បង្ហាញ​ពី​ព័ត៌មាន​បន្ថែម​ខាងក្រោម​នេះ​៖

១-​ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​វីរុស​អាច​ជួយ​បន្ថយ​រយៈពេល​នៃ​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​មេរោគ​វីរុស​ដទៃ​ទៀត​ប្រហែល​មួយ​ថ្ងៃ ឬ​២​ថ្ងៃ ។

២-ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​វីរុស ភ្លាម​ៗ​ក្រោយ​ពី​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ផ្តាសាយ គឺជា​រឿង​សំខាន់​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ។

៣-​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​វីរុស អាច​ជួយ​បន្ថយ​ហានិភ័យ​ក្នុង​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ផលវិបាក​ធ្ងន់​នៃ​ជំងឺ​ផ្តាសាយ ដូច​ជា​ជំងឺ​រលាក​សួត​ជាដើម ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ