ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លេង​ប្រដាប់​ភេទ​កូនប្រសា​ប្រុស​… ឪពុកក្មេក​បញ្ចប់ជីវិត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រលាញ់​កូនប្រសា​ប្រុស​ភេទ​ដូច​គ្នា ដល់​ប្រពន្ធ​រករឿង​ប្តឹង​សុំ​លែងលះ ខឹង​ចង​.​ក​សម្លាប់​ខ្លួនឯង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំព័រ ឃុំ​ចំណា​ក្រោម…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្រលាញ់​កូនប្រសា​ប្រុស​ភេទ​ដូច​គ្នា ដល់​ប្រពន្ធ​រករឿង​ប្តឹង​សុំ​លែងលះ ខឹង​ចង​.​ក​សម្លាប់​ខ្លួនឯង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សំព័រ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ខាង​ព្រហ្មទណ្ឌ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ ហៃ ណេ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ឈ្មោះ ជាំ ធា បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​៣​ថ្ងៃ​កូនប្រសារ​ប្រុស​របស់​គាត់​ឈ្មោះ យឹ​ម លាង អាយុ​២១​ឆ្នាំ ចំណែក​កូនស្រី​គាត់​ឈ្មោះ ស្រី នាង អាយុ​១៨​ឆ្នាំ ក្រោយ​ពី​រៀប​ការ​រួច​បាន​មួយ​រយៈ​កូនប្រសារ​ប្រុស​បាន​មក​ដេក​លេង​នៅផ្ទះ​គាត់ ហើយ​ប្តី​គាត់​ក៏​បាន​មក​ដេក​ជាមួយ​កូនប្រសារ​ជា​រៀង​រាល់​យប់ នៅ​ពេលដេក​យប់​ម្តង​ៗ​ប្តី​របស់​គាត់​តែងតែ​លេង​ប្រដាប់​ភេទ​កូនប្រសារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូនប្រសារ​គាត់​ខឹង​ងើប​រត់​ចេញ ហើយ​ដឹង​ដល់​គាត់​ជា​ប្រពន្ធ​ពីព្រោះ​(​តែ​ប្តី​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ស្រលាញ់​មនុស្ស​ប្រុស​ដូច​គ្នា​) ហើយ​ក៏​បណ្តាល​ឲ្យ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ឈ្លោះប្រកែក​គ្នា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ គាត់​ក៏​បាន​ទាស់​សំដី​គ្នា​ជាមួយនឹង​ប្តី​ម្តងទៀត ហើយ​ប្តី​គាត់​ក៏​បាន​រករឿង​ដេញ​វាយ​ដេញ​កាប់​គាត់ ហើយ​ក៏​បាន​ទៅ​ប្តឹង​មេ​ភូមិ​ឲ្យ​ហៅ​ប្តី​របស់​គាត់​ទៅ​ធ្វើការ​អប់រំ និង​សុំ​លែងលះ​គ្នា ដោយសារ​តែ​ខឹង​នឹង​ប្តី​ស្រលាញ់​ភេទ​ដូច​គ្នា មេ​ភូមិ​ក៏​បាន​ហៅ​ប្តី​គាត់​ទៅ​ផ្ទះ​មេ​ភូមិ ដើម្បី​អប់រំ តែ​មិន​ត្រូវរ៉ូវ​គ្នា ប្តី​គាត់​ក៏​ត្រឡប់​មក​ផ្ទះ​មុន ឯ​រូប​គាត់​ជា​ប្រពន្ធ​នៅផ្ទះ​មេ​ភូមិ​និយាយ​គ្នា​មិន​ទាន់​ចប់​នៅឡើយ ។

លុះដល់​ពេល​រសៀល​បន្តិច​ក៏​មាន​ប្អូនថ្លៃ​បាន​មក​ប្រាប់​គាត់​ថា ឃើញ​ប្តី​បង​ឈ្មោះ ហៃ ណេ​ន បាន​ចង​.​ក​សម្លាប់​ខ្លួន​ទៅ​នឹង​ដើម​អាកា​ស្យា​មុខ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​ប៉ុស្តិ៍ និង​រដ្ឋអំណាច​ភូមិ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​សព ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ។ មួល​ហេតុ ខឹង​ប្រពន្ធ​ប្តឹង​មេ​ភូមិ រឿង​ខ្លួនឯង​រករឿង​វាយតប់​ប្រពន្ធ និង​ប្រពន្ធ​សុំ​លែង​ក៏​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ