ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោតទន្ទ្រាំជើងធ្វើឱ្យ​​បុរសម៉ាឡេស៊ី​​ភ្ញាក់​ដំណេក… ក៏កើតរឿងសម្លា.ប់នេះ​មក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ សមត្ថកិច្ច​បាន​ធ្វើការ​ស្រា​ជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​កំណត់បាន​មុខសញ្ញា និង​តាម​ប្រមាញ់​ចាប់ខ្លួន​បាន យុវជន​ម្នាក់​ដែល​ជា​ឃាតករ​វាយ​សម្លាប់​ជន​រង​គ្រោះ នៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​រាត្រី​ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ។…

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​មាន​អំពើ​ឃាតកម្ម​លើ​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ សមត្ថកិច្ច​បាន​ធ្វើការ​ស្រា​ជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​កំណត់បាន​មុខសញ្ញា និង​តាម​ប្រមាញ់​ចាប់ខ្លួន​បាន យុវជន​ម្នាក់​ដែល​ជា​ឃាតករ​វាយ​សម្លាប់​ជន​រង​គ្រោះ នៅ​ក្នុង​បន្ទប់ទឹក​ផ្សារ​រាត្រី​ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ។ ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ការ​សម្លាប់​ព្រោះ​គំនុំ គឺ​ខឹង​បុរស​ម៉ា​ឡេ​ស៊ី​នេះ​ដែល​កន្លង​មក​ធ្លាប់​យក​ជើង​ដាក់​លើ​ក្បាល​របស់​ខ្លួន ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​និង​ជន​រង​គ្រោះ ដេក​លើ​បង់​ក្នុង​បន្ទប់ទឹក​នៅ​ក្នុង​ផ្សារ​រាត្រី​ទាំង​២​នាក់ ។ តាម​ការ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ស្ពឹក​ជើង​ក៏​លោត​ទ​ន្ទ្រាំ ធ្វើ​ឲ្យ​រំខាន​ដល់​បុរស​ម៉ា​ឡេ​ស៊ី​ដែល​កំពុង​ដេក​បណ្តាល​ឲ្យ​ភ្ញាក់ ហើយ​ក៏​ស្ទុះ​មក​រក​ខ្លួន​ដោយ​ក្នុង​ដៃ​មិនដឹង​ថា ​កាន់​ប៊ិក​ឬ​កាំបិត​នោះ​ទេ ទើប​ខ្លួន​រត់​ចេញ​ក្រៅ​ ទាញ​យក​បាន​ឈើ​ជ្រុង​មួយ​វាយ​ទៅ​លើ​បុរស​ម៉ា​ឡេ​ស៊ីនោះ​៣​ឈើ​ជ្រុង បណ្តាល​ឲ្យ​ដួល​ដេក​ស្លាប់​ក្នុង​ថ្លុ​ង​ឈាម​តែ​ម្តង ។បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​ជា​ឃាតករ​នេះ​ឈ្មោះ សៀម ឆៃ​ដែន ហៅ ព្រំ ឆៃ​ដែនភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃក្រាំ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។ជនសង្ស័យ​សារភាព​ថា ក្រោយ​ពី​សម្លាប់​បុរស​ម៉ា​ឡេ​ស៊ី​រួច ខ្លួន​បាន​ដើរ​សំដៅ​ទៅ​ម្តុំ​វត្ត​តាឡុ​ក និង​បន្ត​គេចខ្លួន​ទៅ​ស្នាក់​នៅ​បន្ទប់​លេខ
២១៨ អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​ក្នុង​កាស៊ីណូហ្គូ​ដ​ឡាក់ ជា​បន្ទប់​របស់​មិត្តភក្តិ គឺ​សុំ​មិត្តភក្តិ​ស្នាក់​នៅ​រង់ចាំ​រក​ការងារ​ធ្វើ ។ មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តម​សេ
នី​យ៍​ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តលោក​វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​ទទួល
ផែន​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព​ក៏​ឃើញ​សកម្មភាព​និង​ជនសង្ស័យ រហូត​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​រក​ឃើញ​បន្ទប់​ស្នាក់​នៅ​របស់​ជន​ជា​ឃាតករ​ខាងលើ ឆែក​រក​ឃើញ​សំបុត្រ​កំណើត សៀវភៅ​គ្រួសារ ។ ជា​លទ្ធផល កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​តែ​ម្ដង ។ សូម​រំឭក​ថា កាល​វេលា​ម៉ោង​២​និង​៣២​នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមិថុនា នៅចំណុច​បន្ទប់ទឹក​ផ្សារ​រាត្រី ជាប់​ភោជនីយដ្ឋាន​ស៊ី​ឡាយ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់បា​វិត ក្រុង​បា​វិត ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ។ ជន​រង​គ្រោះ​ឈ្មោះ ខា​សេន សិ​ុ​ន​គា​សេង អាយុ​៦៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខK-៣៦៥៧៩៦៦៩ មានស្រុក​កំណើត​នៅ​ក្រុង​សា​រ៉ា​វ៉ក ប្រទេស​ម៉ា​ឡេ​ស៊ី ៕​

អត្ថបទសរសេរ ដោយ