ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ណា​ដែល​បៀតបៀន​មាន​តម្លៃ​មិន​ស្មើនឹង​អ្នក​សុំទាន

5 ឆ្នាំ មុន

អ​បិ ចេ បត្ត​មា​ទាយ អនាគា​រំ បរិ​ព្វ​ជេ អ​ញ្ហំ អហិ​ង្ស​យំ លោ​កេ អ​បិ រ​ជ្ជេ​ន…

អ​បិ ចេ បត្ត​មា​ទាយ អនាគា​រំ បរិ​ព្វ​ជេ អ​ញ្ហំ អហិ​ង្ស​យំ លោ​កេ អ​បិ រ​ជ្ជេ​ន តំ វ​រំ ។ ប្រែថាថ្វី​ត្បិត​តែ​ដៃ​កាន់​អម្បែង​ដើរ​សុំទាន​គេ ថ្វី​ត្បិត​តែ​គ្មាន​ផ្ទះសម្បែង ដើរ​ត្រាច់​គ្រប់​ទីកន្លែង​យ៉ាងណា​ក្តី តែ​មិន​បាន​បៀតបៀន​អ្នក​ណា​នៅ​ក្នុង​លោក​ឡើយ​ប្រការ​នេះ​ប្រសើរ​ជាង​ការ​គ្រប់គ្រង​ប្រទេស និង​រាជសម្បត្តិ​ទៅ​ទៀត​។

នេះ​ជា​គាថា​ដែល​ព្រះ​សម្ពុទ្ធ​លោក​លើក​តម្លៃ​ការ​មិន​បៀតបៀន​នេះ​ថា មាន​តម្លៃ​ប្រសើរ​ជាង​ការ​គ្រង​រាជសម្បត្តិ ការ​គ្រប់គ្រង​ប្រទេស​ទៅ​ទៀត ឬ​អាច​និយាយ​បាន​ថា ក្នុង​លោក​នេះ ក្នុង​ប្រទេស​នេះ មិនបាច់​មានការ​គ្រប់គ្រង​ក៏​បាន​ដែរ បើសិនជា​មិន​មានការ​បៀតបៀន​គ្នា ។ ប្រាកដ​មែនហើយ​ប្រសិនជា​ការ​គ្រប់គ្រង​នោះ មិន​មានការ​បៀតបៀន​ពី​អ្នកដឹកនាំ​ចំពោះ​រាស្ត្រ ពី​រាស្ត្រ​ទៅ​អ្នកដឹកនាំ និង​ពី​រាស្ត្រ​ទៅ​រាស្ត្រ​ទេ​នោះ ការ​គ្រប់គ្រង​នោះ គឺជា​ការ​គ្រប់គ្រង​ដ៏​ប្រសើរ​បំផុត ។

ប៉ុន្តែ​បើ​អ្នកដឹកនាំ​ណា​ដែល​មានការ​បៀតបៀន​ក្នុង​ការ​គ្រប់គ្រង អ្នកដឹកនាំ​នោះ មាន​តម្លៃ​មិន​ស្មើនឹង​អ្នក​សុំទាន ដែល​គ្មាន​ផ្ទះសម្បែង តែ​មិន​បាន​បៀតបៀន​នរណា​ឱ្យ​ក្តៅក្រហាយ​ឡើយ ។
ស្រង់​ចេញពី​គម្ពីរ​ព្រះបាទ​ធម្មិក