គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​ពេល​កំពុង​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច?


ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ទៅ​លើ​ថ្នាំ​ប៉េ​នី​ស៊ី​លី​ន​កាលពី​ឆ្នាំ ១៩៤០​មក វា​ក៏​មានការ​កើត​មាន​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច ផ្សេង​ៗ​ទៀត​ជា​ច្រើន​បន្តកន្ទុយ​គ្នា​ទៀត ។ ថ្នាំ​ខ្លះ​ប្រើ​ដើម្បី​សម្លាប់​បាក់តេរី ឯ​ខ្លះ​ទៀត​ប្រើ​ដើម្បី​បញ្ឈប់​ការ​បង្កើត​កូនចៅ​របស់​បាក់តេរី ។ ករណី​ភាគច្រើន រាង​កាយ​របស់​អ្នក​អាច​សម្លាប់​បាក់តេរី​ដែល​ផ្តល់​គ្រោះថ្នាក់​នោះ​ចោល​អស់​ដោយ​ខ្លួនឯង​តែ​ម្តង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ពិបាក​ពេក ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន​ដែរ ។ ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ច្រើន​តែ​មានការ​ណែនាំ​ពី​ឱសថការី​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន និង​មិន​អាច​ធ្វើ​បាន​ខណៈ​ពេល​ដែល​កំពុង​តែ​ប្រើប្រាស់​វា​ដោយ​ក្នុង​នោះ​មាន​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​ដែរ ។

១-អាហារ​ធ្វើ​ពី​ទឹកដោះគោ ៖ ទឹកដោះគោ និង​ផលិតផល​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អាច​ធ្វើទុក្ខ​ពោះវៀន​បាន​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច ។ MedLine Plus បាន​ណែនាំ​ជា​ពិសេស​ថា​មិន​អោយ​ប្រើ​ថ្នាំ Ciprofloxacin ជាមួយ​ទឹកដោះគោ​ឡើយ​។ ផលិតផល​ដែល​មាន​ជាតិ​ខ្លាញ់​សុទ្ធ​ក៏​អាច​ធ្វើ​អោយ​រាគ​កាន់តែ​ខ្លាំង ហើយ​ពេល​ខ្លះ​ក៏​ជា​ផល​រំខាន​របស់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ដែរ ។

២-ជាតិ​សរសៃ ៖ បន្លែ និង​សណ្តែក​ដែល​សម្បូរ​ជាតិ​សរសៃ​ក៏​អាច​ធ្វើទុក្ខ​ឲ្យ​មាន​បញ្ហា​រាគ​រុស​ពេល​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ដែរ ។ ផលិតផល​ធ្វើ​ពី​ស្រូវ​សាឡី​ដែល​មាន​បញ្ចូល​ដោយ​ជាតិ​ដែក ឬ​កាល់ស្យូម​សុទ្ធតែ​អាច​រំខាន​ដល់​លទ្ធភាព​នៃ​ការ​បឺត​ស្រូប​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​មួយ​ចំនួន​បាន ជា​ពិសេស​ពពួក​ថ្នាំ គី​ណូ​ឡូ​ន (Quinolones) តែ​ម្តង​ដូច​ជា Ciprofloxacin, Nalidixic Acid និង Cinoxacin ហើយ​ថ្មី​ៗ​នេះ មាន​បន្ថែម​នូវ​ពពួក​ថ្នាំ​មួយ​ក្រុម​ទៀត​គឺ ហ្លុ​យ​រ៉ូ​គី​ណូ​ឡូ​ន (Flouroquinolones) ដែល​មាន​ថ្នាំ​ដូច​ជា Sparfloxacin និង Trovafloxacin ។

៣-អាហារ​មាន​ជាតិ​អាស៊ីត ៖ បើ​យោង​ទៅ​តាម​អត្ថបទ​មួយ​ក្នុង​The Chicago Tribune បាន​ឲ្យ​ដឹង​ថា អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​អាស៊ីត​អាច​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ថ្នាំ​ទាំងមូល​បាន ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​ជា​និច្ច​តែ​ម្តង ។ ពេល​ខ្លះ​អ្នក​ក៏​អាច​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីត​បាន​ដែរ​ដូច​ជា ទឹក​គ្រឿង​ប៉េងប៉ោះ និង​ប៉េងប៉ោះ​, ទឹក​ផ្លែ​ឈើ និង​ភេសជ្ជៈ​មាន​ជាតិ​កាបូ​ណាត​បាន នៅ​ពេល​ដែល​អ្នក​បាន​លេបថ្នាំ​មុន​ច្រើន​ម៉ោង​ហើយ​។ បើសិនជា​អ្នក​មិន​ច្បាស់​រឿង​នេះ​ទេ ចូរ​សួរ​ព័ត៌មាន​បន្ថែម​ពី​ឱសថការី ។

៤-គ្រឿង​ស្រវឹង ៖ គ្រឿង​ស្រវឹង​ជា​ទូទៅ​មិន​រំខាន​ដល់​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ទេ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច និង​គ្រឿង​ស្រវឹង​អាច​មាន​ផល​រំខាន​ដូច​គ្នា ដូច្នេះ​ការ​ទទួលទាន​របស់​ទាំង​ពីរ​នេះ​ក្នុង​ពេល​តែ​មួយ​អាច​បង្កើន​ឲ្យ​មាន​បញ្ហា​ច្រើន​បាន​ដូច​ជា ចង្អោរ​, ធី​ង​ធោ​ង​, វិលមុខ ឬ​ងងុយដេក​។ ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិច​ទំនងជា​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់​បាន​បើសិនជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​ជាមួយ​ពពួក​ថ្នាំ Tinidazole, Metronidazole និង Trimethoprim-sulfamethoxazole ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ