ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​សិន​ចាប់ខ្លួន​បាន​គ្មាន​ប្រណី​ទោស​ឡើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ សមិទ្ធផល​លម្អ​ក្រុង​មួយ​ចំនួន​បាន​​​រង​នូវ​ការ​បំផ្លាញ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ខណៈ​ពេល​យប់​ដែល​កម្លាំង​ល្បាត​ការពារ​របស់​សមត្ថកិច្ច​អាក់ខាន​ ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពិនិត្យ​ឃើញ​សមិទ្ធផល​មួយ​ចំនួន​ដែល​អាជ្ញាធរ​ខេត្ត​ចំណាយ​ខ្ទង់​ថវិកា​ដើម្បី​អភិវឌ្ឍ​កែ​លម្អ​ក្រុង​សាងសង់​ឡើង​បាន​សម្រេច បែរជា​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ចំនួន​វាយ​បំផ្លាញ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ស​ម្ប​ត្តិ​សាធារណៈ​ទាំងនោះ​ដូច​ជា​បង់​អង្គុយ​កំសាន្ត​នៅ​តាម​សួនច្បារ បង្គោល និង​អំ​ពូ​ល​ភ្លើងគោម​ដាក់​បំភ្លឺ​នៅ​តាមរង្វង់​មូល​នា​ពេល​រាត្រី​ជាដើម​។អភិបាលក្រុង​ស្ទឹង​ត្រែង​ លោក…

ខេត្តស្ទឹងត្រែង​ ៖​ សមិទ្ធផល​លម្អ​ក្រុង​មួយ​ចំនួន​បាន​​​រង​នូវ​ការ​បំផ្លាញ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ខណៈ​ពេល​យប់​ដែល​កម្លាំង​ល្បាត​ការពារ​របស់​សមត្ថកិច្ច​អាក់ខាន​ ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពិនិត្យ​ឃើញ​សមិទ្ធផល​មួយ​ចំនួន​ដែល​អាជ្ញាធរ​ខេត្ត​ចំណាយ​ខ្ទង់​ថវិកា​ដើម្បី​អភិវឌ្ឍ​កែ​លម្អ​ក្រុង​សាងសង់​ឡើង​បាន​សម្រេច បែរជា​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ចំនួន​វាយ​បំផ្លាញ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ស​ម្ប​ត្តិ​សាធារណៈ​ទាំងនោះ​ដូច​ជា​បង់​អង្គុយ​កំសាន្ត​នៅ​តាម​សួនច្បារ បង្គោល និង​អំ​ពូ​ល​ភ្លើងគោម​ដាក់​បំភ្លឺ​នៅ​តាមរង្វង់​មូល​នា​ពេល​រាត្រី​ជាដើម​។អភិបាលក្រុង​ស្ទឹង​ត្រែង​ លោក សាយ ​កុសល បាន​ចាត់​ទុក​ថា នេះ​ជា​ទ​ង្វើ​ល​មួយ​បង្ហាញ​ពី​ផល​អវិជ្ជមាន​ដែល​បងប្អូន​ប្រជាពលរដ្ឋ​គួរ​រួមចំណែក​ដើម្បី​រក្សា​បាន​នូវ​ភាព​ថ្លៃថ្នូរ​សម្រាប់​ផល​វិជ្ជមាន​ដែល​អាជ្ញា​ធរ​បាន​ខិតខំ​អភិវឌ្ឍ​ទទួល​បាន​ភាព​ស្រស់បំព្រង ហើយក៍​ជា​សម្បត្តិ​រួម​លើក​ត​ម្កើ​ង​មុខមាត់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ផង​ដែរ​។ លោក​បាន​ថ្កោល​ទោស​ថា ជន​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ហាក់ដូច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ ហើយ​សូម​ងាក​មក​ចូលរួម​ស្រឡាញ់​ទ្រព្យសម្បត្តិ​សាធារណៈ​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត និង​មាន​សោភ័ណ​ភាព ។ លោក​អភិបាលក្រុង​បញ្ជាក់​បន្ថែម​ថា​សកម្មភាព​បំផ្លិចបំផ្លាញ​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អត់ឱន​ឱ្យនោះ​​ទេ ប្រសិនជា​ចាប់ខ្លួន​បាន​នឹង​ដាក់ទោស​ទៅ​តាម​ច្បាប់​។ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្ទឹង​ត្រែង​បាន​លើក​ឡើង​ថា​ការ​បំផ្លិចបំផ្លាញ​នេះ​ពិតជា​មាន​កំហុស​មួយ​ដ៏​ធ្ងន់ធ្ងរ តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណាមួយ​ចាប់​ជនខិលខូច​ទាំងនោះ​បាន​នៅឡើយ​ទេ​ ពេល​ដែល​​ហេតុ​ការណ៍​​នោះ​ចេះ​កើត​មាន​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ