ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ថា មិន​សម អា​ហ្ស​ង់​ទី​ន ចាញ់​ក្រូ​អាត​សោះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨​នេះ​បាន​ថ្លែង​ថា សភាពការណ៍​នយោបាយ​លើ​ពិភពលោក​មានការ​ប្រែប្រួល ហើយ​សូ​ម្បី​តែ​រឿង​កីឡាបាល់ទាត់​ក៏​មាន​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨​នេះ​បាន​ថ្លែង​ថា សភាពការណ៍​នយោបាយ​លើ​ពិភពលោក​មានការ​ប្រែប្រួល ហើយ​សូ​ម្បី​តែ​រឿង​កីឡាបាល់ទាត់​ក៏​មាន​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ រហូត​សម្តេច​ថ្លែង​របៀប​លេងសើច​ថា អ្នក​ដែល​ចាក់​យក​ជើង​ខ្លាំង​ខាង​បាល់ទាត់​អា​ល្លឺ​ម៉​ង់ និង​អា​ហ្ស​ង់​ទី​ន គឺ​ស៊ី​សៀង អស់ហើយ សម្រាប់​រដូវ​កាល World Cup នេះ ។

សម្តេច​សាកសួរ​ទៅ​មន្ត្រី​ដែល​បាន​ចូលរួម​នៅ​ឯ​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​៣,២៣៣​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ថា ៖ «​យប់មិញ​ពី​អ្នក​ណាខ្លះ​យក​អា​ហ្ស​ង់​ទី​ន0x017d7​» បន្ទាប់​មក​សម្តេច​ក៏​បញ្ជាក់​ថា ត្រឹមតែ​សួរ​ប៉ុណ្ណឹង គឺ​អាច​ដឹង​បាន​ហើយ​ថា អ្នក​ណាខ្លះ​នៅ​អង្គុយ​មើល​រហូត​ដល់​ម៉ោង​៣​ភ្លឺ​យប់មិញ​នេះ សម្រាប់​ការ​ប្រកួត​រវាង​អា​ហ្ស​ង់​ទី​ន ដែល​មាន​កំពូល​កីឡាករ Messi និង​ក្រុម​ជម្រើសជាតិ​ក្រូ​អាត ។

សម្តេច​តេ​ជោ​ថ្លែង​ថា​៖ «​អ្នក​ដែល​ចាក់​អា​ល្លឺ​ម៉​ង់ ក៏​ស៊ី​សៀង ។ អ្នក​ដែល​ចាក់​អា​ហ្ស​ង់​ទី​ន​ក៏​ស៊ី​សៀង ។ ឥឡូវ​នឹង​ពិភពលោក​មិនមែន​តែ​ប្រែប្រួល​ភូមិសាស្ត្រ​ខាង​ន​យោ​យ​បាយ​ទេ សូ​ម្បី​តែ​បាល់ទាត់​ក៏​ប្រែប្រួល​អស់ហើយ ។ អ៊ី​តា​លី​ដែល​ជា​ជើង​ខ្លាំង​នៅ​អឺរ៉ុប​គ្មាន​កៅអី​មួយ សម្រាប់​ទៅ​ចូល World Cup នឹង​គេ​ទេ ហើយ​វា​បែរជា​អា​ល្លឺ​ម៉​ង់​ទៅ​ចាញ់​មិ​ក​ស៊ិ​ក ។ ហើយ​រឿង​ដែល​វា​មិន​សម គឺ​រឿង​អា​ហ្ស​ង់​ទី​ន​ចាញ់​ក្រូ​អាត ។ ហើយ​ចាញ់​នោះ​អាសូរ​តែ​ចាញ់​តិចតួច​ចាញ់​៣-០ វា​ច្រើន ។ ភូមិសាស្ត្រ​នយោបាយ​ប្រែប្រួល ភូមិសាស្ត្រ​បាល់​ក៏​ប្រែប្រួល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ