ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយ​មីង បង្វែរ​ចូល​ផ្ទះសំណាក់​២​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ​ឌុ​ប​ឡើងផ្ទះ​សំណាក់​បង្ខំ​រំលោភ​សំរេច​បាន​២​ដង នួនល្អង​ប្រាប់​គូ​ដណ្ដឹង​ប្តឹង​សមត្ថកិច្ច​តាម​ចាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ​ឌុ​ប​ឡើងផ្ទះ​សំណាក់​បង្ខំ​រំលោភ​សំរេច​បាន​២​ដង នួនល្អង​ប្រាប់​គូ​ដណ្ដឹង​ប្តឹង​សមត្ថកិច្ច​តាម​ចាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ខែ មិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ជនសង្ស័យ​ខាងលើ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ចំណែក​នារី​រង​គ្រោះ​អាយុ​ជាង​២០​ឆ្នាំ មុខរបរ​រៀន​កែ​សម្ផស្ស​។បើ​តាម​នារី​រង​គ្រោះ​ប្រាប់​ថា មុន​កើតហេតុ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​១៣ មិថុនា បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ត្រូវជា​ប្អូន​គូ​ដណ្តឹង​តែ​ម្ដាយ​ផ្សេង​គ្នា​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​ត្រូវ​ជា​ម្ដាយ​ជនសង្ស័យ​នៅ​ខេត្តកំពង់ស្ពឺ លុះ​ឌុ​ប​បាន​ពាក់​កណ្តាលផ្លូវ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក៏​ឈប់​ទិញ​អាវ​ភ្លៀង​នឹង​ទិញ​បាយ​ទុក​ហូប​។ ពេល​មក​ដល់​មុខ​ផ្ទះសំណាក់​សន្តិភាព​នៅ​ម្តុំ​អូ​ដឹ​ម​ជនសង្ស័យ​ឌុ​ប​ចូល​ផ្ទះសំណាក់​ហើយ​ប្រាប់​ថា ចូល​ជ្រក​ភ្លៀង​ហូប​បាយ​សិន​ចាំ​បន្តដំណើរ​ទៀត បន្ទាប់​ពី​ហូប​រួច ស្រាប់តែ​ជនសង្ស័យ​ក៏​ចាប់​ផ្តួល ហើយ​នាង​ស្រែក​តែ​ជនសង្ស័យ​ច្របាច់​.​ក ថែម​ទាំង​គំរាម​សំលាប់ ទើប​នាង​មិន​ហ៊ាន​ស្រែក រួច​ក៏​ចាប់រំលោភ​រហូត​សំរេច​២​ដង​។ ក្រោយមក​មិន​បាន​ជូន​នាង​ទៅ​ផ្ទះ​ម្តាយមីង​ឡើយ​ដោយ​ឱ្យ​ម៉ូតូឌុប​មួយទៀត​ជូន​ជំនួស​វិញ តែ​នាង​បាន​ត្រឡប់​ផ្ទះ​នាង​វិញ លុះ​នៅ​ថ្ងៃ​ទី​១៤ នាង​បាន​ប្រាប់​ទៅ​គូ​ដណ្តឹង​ពី​រឿងរ៉ាវ​ទាំង​អស់នោះ​តែ​ម្តង ។ ខណៈ​គូ​ដណ្ដឹង​នាង​ដឹង​ហើយ​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ត តែ​នាង​មិន​ចាំទី​តាំង​កើត​ហេតុ​ទេ​ សមត្ថកិច្ច​ក៏​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​ឡើយ តែ​សមត្ថកិច្ច​ដឹក​នាង​ដើរ​រក​ទីតាំង​តែ​រក​ពុំ​ឃើញ​ឡើយ​។ លុះ​នៅ​ម៉ោង​កើតហេតុ​គូ​ដណ្ដឹង​នាង​ឃើញ​ជនសង្ស័យ កំពុង​លេង​បុក​ប៊ី​យា​ក៏​ខ​ល​ហៅ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ហើយ​ជនសង្ស័យ​មិន​បាន​សារភាព​ថា ខ្លួន​ចាប់រំលោភ​លើ​នារី​រង​គ្រោះ​ឡើង​យ​ដោយ​ឆ្លើយ​ថា ខ្លួន​ត្រូវ​នារី​រង​គ្រោះ​ទូរស័ព្ទ​ហៅ​មក​ផ្ទះសំណាក់​ដោយ​មិន​ចាប់បង្ខំ​ឡើយ​គឺ​ព្រមព្រៀង​ជាមួយ​គ្នា បន្ទាប់​​​មក​ម្ដាយ ជនសង្ស័យ​សុំ​សម្របសម្រួល​សងជំងឺចិត្ត ហើយ​នារី​រង​គ្រោះ​ទាមទារ​ចំនួន​៣.០០០​ដុល្លារ តែ​ម្តាយមីង​គ្មាន​លទ្ធភាព​សង សមត្ថកិច្ច​ក៏​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ