ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ទៀត​ហើយ ករណី​នេះ​កើត​ញឹកញាប់​ណាស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ចរាច​ណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ចរាច​ណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ភ្នំពេញ ត្រង់​ចំណុច​ភូមិ​ត្រ​សេក​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត រវាង​ម៉ូតូ​២​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ​រថយន្ត​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AL- 5981 (​ទិស​ដៅ​ពី​លិចទៅ​កើត​) អ្នកបើកបរ​ឈ្មោះ ឈ ចាន់រ​ត្ន័ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ (​ក្នុង​រថយន្ត​មាន​អ្នក​រួម​ដំណើរ​ចំនួន​៦​នាក់ ស្រី​១​នាក់​) រង​របួសស្រាល ។ ចំណែក​អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម៉ូតូ​ទី​១​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១០ ពាក់​ផ្លា​ក​លេខ​កំពត 1B- 5588 បើកបរ​ដោយ​ឈ្មោះ ទេព សាំង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត (​រង​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ មាស រ៉ា ភេទ​ស្រី អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​(​របួសស្រាល​) ម៉ូតូ​នេះ​បើក​ស្រប​ទិស​ជាមួយ​រថយន្ត​ក្រោយ​ពី​រថយន្ត​បុក ហើយ​ម៉ូតូ​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សេ​១០០ ចិន ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា ហើយ​អ្នកបើកបរ​ឈ្មោះ ងិ​ន តុង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​អូ​ឡេ​ង ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បណ្តាល​ឲ្យ​រង​របួសធ្ងន់ តែ​ដឹក​ដល់​មន្ទីរពេទ្យ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត អ្នក​រួម​ដំណើរ​ម្នាក់​មានឈ្មោះ ព្រី សុខ​លី​ន ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ​ដែរ​(​របួសធ្ងន់​) ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យានយន្ត​ទាំង​បី​គ្រឿង ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច បាន​យក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី​ជា​បណ្តោះអាសន្ន រង់ចាំ​ភាគី​ជន​រង​គ្រោះ និង​ភាគី​ខាង​រថយន្ត​ចូល​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

គួរ​រំលឹក​ថា នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​ទូ​ទាំង​ខេត្តកំពត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​តាំងពី​ដើមខែ​រហូត​មក​ដល់​ពាក់​កណ្តាលខែ​៦​នេះ​បាន​កើត​មាន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ករណី​គ្រោះថ្នាក់​ខាងលើ​កើតឡើង​ពី​កត្តា​មនុស្ស​ច្រើន​ដូច​ជា បើកបរ​មិន​គោរព​សិ​ទ្ឋ​អាទិភាព បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​មិន​ប្រកាន់​ស្តាំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ