ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​មិន​អាច​លាក់បាំង​បាន​ពី​ភ្នែក​អ្នក​ភូមិ…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជន​កំណាច​ម្នាក់​ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​សម្លាប់​ស្ត្រី​ជា​ប្រពន្ធចុង រួច​យក​សព​ទៅ​កប់​បំបាត់​ភស្តុតាង​នៅ​ក្បែរ​អូរ​ក្នុង​ដីចម្ការ​កាលពី​២​ថ្ងៃមុន ។ ដោយសារ​តែ​មិន​អាច​លាក់បាំង​បាន​ពី​ភ្នែក​អ្នក​ភូមិ ទី​បំផុត​ ត្រូវ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ទើប​ករណី​សម្លាប់យក​មនុស្ស​ទៅ​កប់​នេះ​…

ខេត្តកំពង់ធំ ៖ ជន​កំណាច​ម្នាក់​ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​សម្លាប់​ស្ត្រី​ជា​ប្រពន្ធចុង រួច​យក​សព​ទៅ​កប់​បំបាត់​ភស្តុតាង​នៅ​ក្បែរ​អូរ​ក្នុង​ដីចម្ការ​កាលពី​២​ថ្ងៃមុន ។ ដោយសារ​តែ​មិន​អាច​លាក់បាំង​បាន​ពី​ភ្នែក​អ្នក​ភូមិ ទី​បំផុត​ ត្រូវ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច ទើប​ករណី​សម្លាប់យក​មនុស្ស​ទៅ​កប់​នេះ​ ត្រូវ​បាន​បែក​ការណ៍ ។ករណី​ខាងលើ​នេះ​ ត្រូវ​បាន​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោកវរសេនីយ៍​ឯក ទិ​ត្យ សំណាង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​ជាមួយ​គ្រូពេទ្យ និង​អាជ្ញាធរ​បាន​រួម​គ្នា​គាស់​ផ្នូរ​សព​ស្ត្រី​រង​គ្រោះ មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា នៅ​តំបន់​អូរ​កូត ឃុំ​ឈើ​ទាល ស្រុក​សណ្តាន់ ។ ពាក់ព័ន្ធ​ករណី​សម្លាប់​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បានឱ្យ​ដឹង​តាម​ការ​សារភាព​ថា ជន​សង្ស័យ​ជា​ឃាតករ​ឈ្មោះ អន លិ​ក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ បាន​មក​ធ្វើ​ចំការ​នៅ​តំបន់​អូរ​កូត ភូមិ​លែង ឃុំ​ទំ​រីង ស្រុក​សណ្តាន់ ។ ដំបូង ​ជន​ជា​ឃាតករ​បាន​ស្គាល់គ្នា​ជាមួយ​ស្ត្រី​​រង​គ្រោះ ឈ្មោះ ធា អាយុ​៣៨​ឆ្នាំ រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង តាម​រយៈ​ច្រឡំ​លេខ​ទូរស័ព្ទ​ ក៏​ឆ្លើយឆ្លង​ក្លាយជា​ចរន្ត​ស្នេហ៍ ។ ទីបំផុត​ ការ​ទាក់ទង​គ្នា​នោះ ក៏​បាន​ក្លាយជា​ស្នេហា​ផ្អែមល្ហែម​មួយ ហើយ​ស្ត្រី​រូប​នេះ​ ក៏​បាន​មក​រួមរស់​ជាមួយ​គ្នា​ធ្វើ​ដូច​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ ក្នុង​ខ្ទម​ចាំចំការ ដោយ​ជន​កំណាច​នេះ​ និយាយ​កុហក​ថា ខ្លួន​ជា​បុរស​ពោះម៉ាយ​រស់នៅ​តែ​ម្នាក់ឯង​ទេ ។ ប្រភព​ដដែល​រៀប​រាប់​ថា មុន​ថ្ងៃ​កើតហេតុ ស្រាប់តែ​ប្រ​ព​ន្ឋ​ដើម​ បាន​មក​ដល់​ចំការ ក៏​បែក​ពាង​ប្រហុក​ទៅ​ជា​រឿង​ភូត​កុហក ទើប​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធចុង​ខឹង ​រក​រឿង​ឈ្លោះប្រកែក​គ្នា និង​បាន​និយាយ​គំរាម​ថា​ នឹង​សម្លាប់​ខ្លួនឯង ដើម្បី​ឱ្យ​ប៉ូលិស​ចាប់​ជន​នេះ​ ដាក់គុក​ដោយ​​ចោទ​ថា​ជា​មនុស្ស​បោកប្រាស់​បេះដូង ។ ពាក្យ​គំរាម​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​រូប​នេះ ​មានការ​ធុញទ្រាន់​នឹង​សំដី​របស់​ស្ត្រី​រង​គ្រោះ​ដែល​ចេះ​តែ​ជេរ និង​គំរាម​ដដែល​ៗ ទើប​នៅ​ថ្ងៃ​ទី​១៨ មិថុនា ក៏​បាន​យក​ខ្សែ​អង្រឹង​មក​រឹត​.​ក​ស្ត្រី​ជា​ប្រពន្ធចុង​លួចលាក់​នេះ ខណៈ​ពេល​ដែល​ស្ត្រី​នេះ​កំពុង​តែ​ដេក ដោយ​ចាប់​ឱ្យ​ដេក​ផ្កាប់មុខ ។ រួច​យក​ខ្សែ​អង្រឹង​រឹត​.​ក ដោយ​យក​ជើង​ជាន់​ចង្កេះ​ទាញ​រឹត​.​ក រហូត​ដាច់ខ្យល់​ស្លាប់ ។ ពេល​ដឹង​ថា​ ស្លាប់​ហើយ ក៏​រុំ​សព​និង​ភួយ​រួច​យក​ខ្សែ​ចងដៃ​ចងជើង ទាក់​.ក​អូស​យក​ទៅ​កប់​នៅ​ក្បែរ​ខ្ទម​ចំការ​ប្រមាណ​ជា​៦០​ម៉ែត្រ​ជិត​មាត់​អូរ ដោយ​ជីកដី​កប់​សាកសព​ក្នុង​ជំរៅ​ជិត​មួយ​ម៉ែត្រ រួច​កាប់​ដី​លុប​ឱ្យ​ស្មើ​និង​ដាក់​មែកឈើ​ចាស់​និង​ថ្មី​ពីលើ​ដើម្បី​បំបាត់ភស្តុតាង ។ លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ មាន​ប្រជាពលរដ្ឋ​បានឃើញ​ជនសង្ស័យ​ជា​ឃាតករ​អូស​សាកសព​ពី​ខ្ទម មក​កប់​កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ហើយ​ក៏​បាន​រាយការណ៍​មក​អធិការដ្ឋាន​នគរបាល​ស្រុក និង​បាន​សុំ​យោបល់​ពី​លោក ហើយ​លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​សង្ស័យ​កប់​សាកសព ហើយ​ឱ្យ​ឃាត់ខ្លួន​ជន​សង្ស័យ​តែ​ម្តង ។ ជន​រូប​នេះ​បាន​និយាយ​បែប​ដោះសារ​ក្នុង​គ្រា​ដំបូង​ថា ប្រ​ព​ន្ឋ​របស់​ខ្លួន​នេះ​បាន​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ខ្លាច​អ្នក​ភូមិ​មិន​ជឿ ក៏​បាន​យក​សាកសព​ទៅ​កប់​ចោល​ទៅ ។ ក្រោយ​ពី​គាស់​រណ្តៅ​កប់​សព​ពិនិត្យ​រួច លទ្ធផល​បាន​បង្ហាញ​ថា ​គឺជា​ករណី​ឃាតកម្ម ដោយ​គិត​ទុកជា​មុន​ទៅ​លើ​ជន​រង​គ្រោះ​មិនមែន​ជា​ការ​ចង​.​ក​សម្លាប់​ខ្លួន​ទេ គឺ​មុន​សម្លាប់​មានការ​វាយដំ​បែក​មុខ​បែក​មាត់​និង​រឹត​.​ក ។ លោក​ថា ដោយ​ជន​រង​គ្រោះ​ពុំ​មាន​សាច់​ញាតិ​បងប្អូន​លោក​ក៏​បានឱ្យ​តា​អាចារ្យ និង​ប្រជាពលរដ្ឋ​រួម​គ្នា​យក​សព​ទៅ​បូជា ដោយ​លោក​ជា​អ្នក​ចេញ​ថវិកា ហើយ​លោក​និង​ឱ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​បងប្អូន​មក​ទទួលយក​ធាតុ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជា​ក្រោយ ។ អ្នក​ច្បាប់​ថា តាម​ផ្លូវច្បាប់​ការ​សម្លាប់​ដោយ​ចេតនា​នេះ​ប្រឈម​និង​ទោស​ធ្ងន់ធ្ងរ​តាម​ក្រមព្រហ្មទណ្ឌ ៕ ​

អត្ថបទសរសេរ ដោយ