ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ប្រទេស​! ចុង​ក្រោយ​ជាប់​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ មិថុនា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រមាណ​ជិត​៣​គីឡូក្រាម ដែល​ផ្ញើ​មក​ពី​ប្រ​ទេ​ហូ​ឡង់​ដោយ​ខុសច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ មិថុនា ២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រមាណ​ជិត​៣​គីឡូក្រាម ដែល​ផ្ញើ​មក​ពី​ប្រ​ទេ​ហូ​ឡង់​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ Huang xue fang ភេទ​ស្រី ជនជាតិ​ចិន អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​ខ្មែរ​-​ថៃ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ ជាមួយនឹង​គ្រឿងញៀន​កូកាអ៊ីន​២​គីឡូក្រាម ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ គឺ​គ្រឿងញៀន​នេះ​បាន​នាំ​ចេញ​មក​ពី​ប្រទេស​ហូ​ឡង់ គឺ​ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ជញ្ជូន​ចូល​មក​កម្ពុជា​ប៉ុណ្ណោះ ។ ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ស សុ​គ​ន្ធា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែ រស់នៅ​ផ្ទះ​លេខ​២៨៣ ផ្លូវ​លេខ​៩០៦ សង្កាត់​បឹង​កក់ ខណ្ឌទួលគោក ។ ឈ្មោះ ស សុ​គ​ន្ធា ត្រូវ​បាន​សមត្ត​កិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ នៅ​មុខ​ប្រៃសណីយ៍ ទូរគមនាគមន៍​កម្ពុជា និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ទម្ងន់​១​គីឡូក្រាម ដែល​គេ​ផ្ញើ​មក​ពី​ប្រទេស​ហូ​ឡង់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ចាប់ខ្លួន ។

ក្រោយ​ពី​សាកសួរ​ចប់​សព្វគ្រប់​ហើយ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​ក្រោម​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ