ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច Man Utd ចង់បានកីឡាករ Real Madrid ម្នាក់នេះជាង Ronaldo

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United ចង់បានមិត្តរួមក្រុមរបស់ Ronaldo ច្រើនជាងចង់បាន…

តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United ចង់បានមិត្តរួមក្រុមរបស់ Ronaldo ច្រើនជាងចង់បាន Ronaldo ផ្ទាល់ ។

កន្លងមកនេះ មានការលើកឡើងថា Ronaldo មិនពេញចិត្តនឹងនៅលេងឲ្យក្លិបអធិរាជស Real Madrid ទេ ។ រូបគេបាននិយាយថែមទៀតថា អនាគតនៅមិនទាន់ច្បាស់នៅឡើយសម្រាប់រដូវកាលក្រោយនេះ ។ សម្រាប់ Man Utd គួរតែមកលួង Ronaldo យកទៅលេងតែផ្ទុយទៅវិញក្លិបចង់បាន Gareth Bale ទៅវិញ ។

អ្នកកាសែតអង់គ្លេសលោក Duncan Castles បាននិយាយថា «ភ្នាក់ងាររបស់ Ronaldo បានទៅនិយាយជាមួយថ្នាក់ដឹកនាំរបស់អធិរាជស Florentino Perez រួចហើយពីរឿងកុងត្រា ។ គេមិនគិតថា Man Utd ចង់បាន Ronaldo ទៅលេងទេ ព្រោះតែពេលនេះគេកំពុងតែចាប់អារម្មណ៍​លើ Gareth Bale ហើយចង់ទិញក្នុងតម្លៃ១៧៤លានដុល្លារអាមេរិក» ។

គួរបញ្ជាក់ផងដែរថា សម្រាប់ Real វិញមិនចង់លក់ក្នុងតម្លៃទាបជាងនេះទេ ។ កីឡាករជើងខ្លាំង Bale បានចូលលេងឲ្យ Real ចំនួន១៨៩ប្រកួតជាមួយនឹងការស៊ុតបញ្ជូលទី៨៨គ្រាប់ ។ រូបគេក៏ធ្លាប់ជាកីឡាករថ្លៃជាងគេរបស់ Real ផងដែរនៅឆ្នាំ២០១៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ